no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 30 series បានបង្ហាញខ្លួនជាផ្លូវការហើយ រូបរាងក៏អេម កាមេរ៉ាក៏ខ្លាំង រីឯតម្លៃក៏....

កាលពីយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ចាប់ផ្តើមនូវសន្និសិទរបស់ខ្លួនសម្រាប់ការសម្ភោធន៍ស្មាតហ្វូនស៊េរីថ្មីត្រកូល Mate 30 series ។ បន្ទាប់ពីការប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Huawei Mate 30 នេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន flagship Mate 30 Pro ផងដែរ។ ស្មាតហ្វូន Huawei Mate 30 Pro នេះមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ទឹកប្រាក់ ស្វាយ បៃតង និងខ្មៅដ៏ស្រស់ស្អាត។ វាក៏មានពណ៌ស្បែកពីរផ្សេងទៀតផងដែរជំនួសអោយការប្រើប្រាស់នូវកញ្ចក់នោះគឺពណ៌ Vegan Forest Green និងពណ៌ទឹកក្រូច។

ការឌីស្សាញដ៏ល្អឥតខ្ចោះ

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series នេះមានការឌីស្សាញដែលមានរូបរាងស្រដៀងគ្នាដែលក្រុមហ៊ុនបច្ចេកវិទ្យានេះអះអាងថាការឌីស្សាញបែបនេះគឺមានការជម្រុញមកពីប្រព័ន្ធកាមេរ៉ាដែលមានការឌីស្សាញកាន់តែប្លែកអស្ចារ្យបំផុតនោះ។ ស្មាតហ្វូននេះមានការឌីស្សាញរូបរាងជាការ៉េ និងការឌីស្សាញផ្នែកខាងក្រោយដែលជាមួយនឹងកាមេរ៉ារូបរាងជារង្វង់ថែមទៀត។ ស្មាតហ្វូនដ៏ស្រស់ស្អាតនេះគ្មានគែមនោះទេនៅផ្នែកខាងៗរបស់វា ប៉ុន្តែសម្រាប់ផ្នែកខាងលើ និងខាងក្រោមអេក្រង់គឺនៅមានគែមស្តើងផងដែរ។ នៅលើ Notch នៃអេក្រង់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានសេនស័រជាច្រើន។ ស្មាតហ្វូននេះមានវិមាត្រ 158.1 x 73.1 x 8.8 mm និងទម្ងន់ 198g ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជឿជាក់ថា នេះគឺជា Notch ដ៏ទំនើបទាន់សម័យបំផុតដែលមានភ្ជាប់ជាមួយនឹង Gesture Sensor, 3D Depth Camera, Ambient & Proximity Sensor និង Selfie Camera នោះ។

 

អេក្រង់ភ្លឺច្បាស់ដ៏អស្ចារ្យ

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.53-inch FHD+ display (2400 x 1176) DCI-P3 wide color gamut ជាមួយនឹងកម្រិត 60Hz refresh rate និងបច្ចេកវិទ្យាសំឡេងនៅលើអេក្រង់ Sound-on-Display technology ដោយមិនចាំបាច់ប្រើប្រាស់នូវ in-ear speaker ទៀតនោះទេ។ អេក្រង់របស់ស្មាតហ្វូន Huawei Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងការឌីស្សាញដែលមានគែម Edge-To-Edge ជាមួយនឹងកម្រិតភាពកោងដល់ទៅ 88 ដឺក្រេ ហើយវាមិនមានកន្លែងសម្រាប់ប៊ូតុងឡើងចុះសំឡេងនោះទេ។ ស្មាតហ្វូន Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសំឡេងនៅលើអេក្រង់ដែលក្រុមហ៊ុននេះហៅថាជា “Earpiece-less Design” យ៉ាងសាមញ្ញបំផុតនោះ។

កម្លាំងម៉ាស៊ីន HARDWARE

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទទួលបានការកោតសរសើរយ៉ាងខ្លាំងទៅលើបន្ទះឈីប Kirin 990 5G chip របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Mate 30 ប្រើប្រាស់នូវបន្ទះឈីប 5G SOC Kirin 990 ដ៏ខ្លាំងក្លាបំផុត។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ កម្លាំងដំណើរការរបស់បន្ទះឈីប Kirin 990 នេះគឺមានការពង្រឹងកាន់តែអស្ចារ្យជាងមុន។ បន្ទះឈីបនេះមានភ្ជាប់ជាមួយនឹង 5G baseband ហើយល្បឿននៃការភ្ជាប់ 5G នេះគឺពិតជាលឿនមែនទែន។ បើធៀបជាមួយនឹងបណ្តាញ 4G វិញនោះ វាពិតជាខុសប្លែកកើនឡើងខ្លាំងច្រើនណាស់។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា នេះគឺការផ្តល់នូវបទពិសោធន៍ទៅលើបច្ចេកវិទ្យា 5G ទ្វេរដង។ បន្ទះឈីបនេះទ្រទ្រង់នូវរ៉េមយ៉ាងហោចណាស់ក៏ទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB/256GB ថែមទៀត ហើយវាក៏អាចបន្ថែមនូវម៉េមូរីខាងក្រៅ nano-SD card ផងដែរ។

កាមេរ៉ា

បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូន Mate 30 Pro នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 40MP ultra wide-angle + 40MP wide-angle + 8MP telephoto + 3D depth sensor ។ បន្ថែមពីនេះទៀត សេនស័រទាំងនេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 3x optical zoom, 5x hybrid zoom និង 30x digital zoom ថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខវិញនោះ វាមានកាមេរ៉ាទំហំ 32MP selfie ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 3D face unlock ថែមទៀត។

ថាមពលថ្ម

ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 4500 mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W (ខ្សែ) និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ 27W wireless fast charging ថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុននិយាយថា ថាមពលថ្មនេះទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា AI power-saving technology ថែមទៀត។ បច្ចេកវិទ្យាថាមពលថ្មនៅលើស្មាតហ្វូន Huawei Mate 30 Pro នេះគឺសន្សំសំចៃបំផុតសម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូន 5G នេះ។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Graphene cooling technology ដើម្បីការពារទៅលើការបញ្ចូលថាមពលថ្មលឿនថែមទៀតផងដែលមិនប៉ះពាល់ដល់សីតុណ្ហភាពនៅលើថាមពលថ្មនោះទេ។

តម្លៃ

សម្រាប់ការដាក់លក់ Presale របស់ស្មាតហ្វូននេះគឺចាប់ផ្តើមនៅថ្ងៃស្អែកនេះនៅលើគេហទំព័រ JingDong Mall ។ សម្រាប់ស្មាតហ្វូន Huawei Mate 30 8GB + 128GB គឺមានតម្លៃ €799 ($884) ខណៈពេលដែល Mate 30 Pro 8GB + 256GBគឺលក់នៅក្នុងតម្លៃ €1099 ($1216) ខណៈពេលដែលស្មាតហ្វូន Mate 30 Pro 5G 8GB + 256GBនិង Mate 30 RS Porsche ដែលមានទំហំ 12GB+512GB លក់នៅក្នុងតម្លៃ €1199 ($1326) និង €2095 ($2316) រៀងគ្នាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន