no-alternative title

OPPO Reno 5 ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់បន្ទះឈីបបីផ្សេងគ្នាគឺ Snapdragon 765G និង 865 ហើយនិង Dimensity 1000

ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ម៉ូដែល Reno 5 ត្រូវបានគេដឹងថា នឹងប្រកាសចេញក្នុងពេលឆាប់ៗនេះ ហើយស្មាតហ្វូនជំនាន់ថ្មីនេះក៏មានព័ត៌មានចចាមអារាមបានចុះផ្សាយនិយាយពីវាមិនដាច់កន្ទុយផងដែរ។ ដូចនៅថ្ងៃនេះ អីចឹងបើតាមរយះបណ្តាញ Weibo blogger  មួយបាននិយាយថា “ស្មាតហ្វូនជំនាន់ថ្មី Reno 5 Series នឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W Flash Charge”។ ប្រភពដដែលនេះក៏បានបន្ថែមទៀតថា Reno 5 Series នឹងមានការរចនារូបរាងឡើងជាមួយអេក្រង់កោងប្រភេទបន្ទះបង្ហាញ AMOLED Punch-Hole Display និងមានភ្ជាប់នូវកម្រិត refresh rate ខ្ពស់ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនមកជាមួយជម្រើសបីម៉ូដែល និងប្រើប្រាស់បន្ទះបីស៊េរីផ្សេងគ្នាផងដែរគឺមានម៉ូដែលប្រើបន្ទះឈីប Snapdragon 750G 5G មានលេខកូដ ms7250, ម៉ូដែលប្រើឈីប Snapdragon 865 មានលេខកូដ ms8250 និងម៉ូដែលប្រើឈីប MediaTek Dimensity 1000 មានលេខកូដ mt6889។ ទោះជាយ៉ាងណាកាលពីខែមុននេះគេក៏ធ្លាប់បានប្រទះឃើញស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ចំនួនពីរម៉ូដែលផងដែរនៅលើបញ្ចីស្ថាប័ន Ministry of Industry and Information Technology ដែលមានលេខកូដសំគាល់ PEGT00 និង PEGM00 ហើយម៉ូដែលទាំងពីរនេះក៏បានបង្ហាញវត្តមាននៅលើបញ្ចីអាជ្ញាប័ណ្ណ 3C ផងដែរ ព្រមទាំងបង្ហាញថាពួកវាទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W។ 

យ៉ាងណាមិញបើតាមប្រភពរបាយការណ៍ព័ត៌មានចចាមអារ៉ាមដែលបានលេចលឺមកថ្មីៗនេះបានបង្ហើបអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 5 Series នឹងមានអេក្រង់កម្រិត Full-HD+ ទំហំ 6.43 អ៊ីញជាប្រភេទបន្ទះបង្ហាញ AMOLED Punch-Hole Display, វាប្រើប្រាស់បន្ទះឈីបដែលមានអង្គ CPU  កម្រិត Octa-Core ល្បឿន 2.4GHz ភ្ជាប់ដោយរ៉េមទំហំ 8GB/12GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB និង 256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងដំឡើងមកជាមួយប្រតិបត្តិការ Android 11 ចេញពីក្នុងប្រអប់តែម្តង។ 

បន្ថែមពីនេះពូកវាក៏នឹងដំឡើងមកជាមួយនូវប្រព័ន្ធកាមេរ៉ាក្រោយចំនួន 4 គ្រាប់ប្រើប្រាស់សែនស័រទំហំ 64MP Main Lens + 8MP Ultra-wide lens + 2MP Macro  Lens + 2MP Depth Sensor ជាមួយនឹងកាមេរ៉ាសែលហ្វីទំហំ 32MP។ សម្រាប់ទំហំថ្មរបស់ពូកវាវិញគឺមានទំហំ 4200mAh ចែកជាពីរគ្រាប់ដោយមួយគ្រាប់មានទំហំ 2,100mAh ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងទុកថា នឹងមានការទ្រទ្រង់ប្រព័ន្ធសេវា 5G ទាំងអស់។ ទោះជាយ៉ាង ណាសម្រាប់កាលបរិច្ឆេទក្នុងការប្រកាសចេញ គឺមិនទាន់បង្ហើបអោយដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន