no-alternative title
no-alternative title
no-alternative title
no-alternative title

ក្មេងស្រីអាយុ 16 ឆ្នាំ ឈ្មោះ Charli D’Amelio គឺជាមនុស្សដំបូងគេ ដែលទទួលបានចំនួន Follower ដល់ 100 លាននាក់នៅលើបណ្តាញកម្សាន្ត TikTok

TikTok គឺជាកម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងពេលបច្ចុប្បន្ន។ កម្មវិធីផលិតវីដេអូធ្វើកាយវិការត្រាប់តាមសំលេងបង្កើតជាឃ្លីបខ្លីៗមួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយឈ្មោះថា ByteDance និងបានប្រកាសដាក់អោយទាញយកដំបូងនៅលើឃ្លាំងកម្មវិធី Google PlayStore និង Apple AppStore កាលពីឆ្នាំ 2017 នៅប្រទេសចិនក្រោមឈ្មោះថា Douyin។ នៅក្នុងកិច្ចប្រតិបត្តិការរយះពេលជាង 3 ឆ្នាំមកនេះដែលទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោកឥលូវនេះ TikTok បានរកឃើញអ្នកប្រើប្រាស់ដំបូងរបស់ខ្លួនដែលមានចំនួន Follower ដល់ 100 លាននាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺថាគណនីដែលមានចំនួន Follower ដល់ 100 លាននាក់ដំបូងនៅលើបណ្តាញកម្សាន្តខ្នាតយក្សមួយនេះគឺជាក្មេងស្រីដែលមានអាយុត្រឹមតែ 16 ឆ្នាំប៉ុណ្ណោះដែលនាងមានឈ្មោះថា Charli D’Amelio  ជនជាតិអាមេរិកគាំង ហើយជាមួយគ្នានេះដែរគឺមានគណនីតែពីរទៀតប៉ុណ្ណោះដែលមានចំនួនFollower ខ្ទង់ 50 លាននាក់។ នៅលើគណនី TikTok របស់ក្មេងស្រី D’Amelio ភាគច្រើនគឺនាងបានធ្វើត្រាប់តាមតារាភាពយន្ត និងតារាចម្រៀងល្បីៗនៅលើពិភពលោកដោយក្នុងមានដូចជាលោក Will Smith, នាង Kylie Jenner និង Ariana Grande ជាដើម។ 

នេះគឺជាការកែប្រែប្រវត្តិសាស្ត្រថ្មីនៅលើគណនីបណ្តាញកម្សាន្ត ព្រោះថា បើតាមការវាយតម្លៃគណនីនៅលើឆាលនែលបណ្តាញកម្សាន្ត Youtube ដើម្បីទទួលបានចំនួន Subscribe ដល់ 100 លាននាក់គឺត្រូវចំនាយពេលយ៉ាងហោចណាក៏ 14 ឆ្នាំដែរ ប៉ុន្តែសម្រាប់គណនី TikTok របស់ក្មេងស្រី Charli D’Amelio វិញគឺប្រើរយះពេលតែជាងមួយឆ្នាំប៉ុណ្ណោះពោលគឺក្មេងស្រីវ័យ 16 ឆ្នាំរូបនេះបានចាប់ផ្តើមបង្កើត និងបង្ហោះវីដេអូរបស់នាងដំបូងនៅលើ TikTok នៅកំឡុងខែឧសភា ឆ្នាំ 2019 និងចាប់ផ្តើមធ្វើការ Livestream ដំបូងនៅលើកម្មវិធីនេះនៅកំឡុងឆ្នាំ 2018 ពោលគឺរយះពេលតែមួយឆ្នាំនាងទទួលបាន Follower ចំនួន 6 លាននាក់នៅលើគណនី TikTok  របស់នាង។ 

 

លទ្ធផលដ៏អស្ចារ្យដែលនាងទទួលបានក្នុងពេលនេះគឺមានការចូលរួមពីបងស្រីរបស់នាងផងដែរ ដោយពួកគេបានសហការគ្នាក្នុងការបង្កើតវីដេអូនៅលើគណនី TikTok ព្រមទាំងធ្វើការបង្ហោះចូលទៅក្នុងឆានែល Youtube របស់ពួកនាងដើម្បីទាញបានចំនួននាក់ Follow ហើយក្នុងនោះឪពុកម្តាយរបស់នាងដែលមានឈ្មោះថា Heidi និង Marc ក៏មានចំនែកក្នុងការជួយជ្រំជ្រែងដើម្បីទាក់ទាញចំនួន Follower ផងដែរសម្រាប់គណនី TikTok របស់នាងផងដែរ។ សមាជិកក្នុងក្រុមគ្រួសារពួកនាងបានប្រើប្រាស់គណនី TikTok និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀតឈ្មោះថា “D’Amelio Family” ដូចៗគ្នាដើម្បីជួយក្នុងការទាញយកប្រជាប្រិយភាពពី Follower ដែលលេងបណ្តាញកម្សាន្តរបស់ចិនមួយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

ដោយ ប៉េងលីន
Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

ដោយ ប៉េងលីន
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

ដោយ ប៉េងលីន