no-alternative title

ក្រុមហ៊ុន Redmi នឹងប្រកាសចេញនូវនាឡិកា Redmi Watch រួមនិងស្មាតហ្វូន Redmi Note 9 5G របស់ខ្លួននៅថ្ងៃនេះហើយ

រហូតមកដល់ម៉ោងនេះ អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Redmi បាននឹងកំពុងតែរង់ចាំយ៉ាងអន្ទះសារទៅលើវត្តមាននៃនាឡិកាស្មាតវ៉ចរបស់ក្រុមហ៊ុននេះ។ យោងតាមរបាយការណ៍ជាច្រើនដែលបានផ្សាយចេញកាលពីពេលមុននេះ បានទម្លាយថា នាឡិកា Redmi Watch នេះ នឹងក្លាយជា rebranded version របស់នាឡិកាជំនាន់ថ្មី Xiaomi Mi Watch Lite ។ នៅថ្ងៃនេះ នៅវេលាម៉ោង 8 យប់នៅក្នុងប្រទេសចិន ក្រុមហ៊ុន Redmi នឹងប្រកាសចេញនូវស្មាតហ្វូន Redmi Note 9 5G របស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏នឹងបង្ហាញនូវវត្តមានរបស់នាឡិកាស្មាតវ៉ចនៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងផ្ទាំងរូបភាពនេះដែលបញ្ចេញដោយក្រុមហ៊ុន Redmi ក៏មានការបង្ហាញថា នាឡិកាស្មាតវ៉ចនេះនឹងមានអេក្រង់រូបរាងជាការ៉េផងដែរ។ ក្រុមហ៊ុននេះ បានអះអាងថាស្មាតវ៉ចនេះ គឺមានទម្ងន់ស្រាលមែនទែន។ នៅក្នុងវិញ្ញាបនបត្រចេញពី FCC របស់ក្រុមហ៊ុន Mi Watch Lite នេះដែលទម្លាយចេញពីខែមុននេះបញ្ជាក់ថា ស្មាតហ្វូននេះមានលេខម៉ូឌែល REDMIWT02 ។ ស្មាតហ្វូនដែលមានលេខម៉ូឌែល REDMIWT01 ក៏អនុម័តចេញពី MIITរបស់ចិននៅក្នុងខែសីហាផងដែរ។ សម្រាប់នាឡិកា REDMIWT02 និង REDMIWT01 អាចនឹងជាផលិតផលដូចគ្នា។

នៅក្នុងបញ្ជីរបស់ FCC នេះ ក៏មានការទម្លាយថា នាឡិកានេះ គឺមានអេក្រង់ទំហំ 1.4 អ៊ីង និងមានថាមពលថ្មទំហំ 230mAh ជាមួយនឹងបច្ចេកវិទ្យា 5W charging។ នាឡិកានេះ ដំណើរការនូវ Android 4.4 ឬ iQS 10 និងមានមុខងារតាមដានទៅលើការវាស់ចង្វាក់បេះដូង 24 ម៉ោង និងបច្ចេកវិទ្យា 50ATM សម្រាប់ការពារការជ្រាបទឹកនៅពេលដែលពួកគេនៅក្នុងអាងហែលទឹកថែមទៀត។ នាឡិការនេះ ក៏មាន Bluetooth និង GPS ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន