បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 10T Pro 5G នៅពេលនេះ ស្ថាប័ន DxOMark បានចាប់ផ្តើមធ្វើ តេស្តទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ ស្ថាប័នវាយតម្លៃមួយនេះ បានដាក់ឈ្មោះអោយស្មាតហ្វូននេះហៅថា “Competent mid ranger” ដែលទទួលបាននូវពិន្ទុចំនួន 118។ គួរបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានបង្ហាញវត្តមានរបស់ស្មាតហ្វូន Mi 10T Pro 5G កាលពីខែកញ្ញា ឆ្នាំ 2020 នេះ កន្លងទៅ។
សម្រាប់ផ្នែកខាងក្រោយនោះ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 108 megapixel ជាមួយនឹង 13 megapixel ultra-wide angle lens និង 5 megapixel macro sensor ផងដែរ។ ស្មាតហ្វូនMi 10T Pro នេះមានពិន្ទុ 121 ដែលពិន្ទុ 61 គឺទៅលើការ Zoom និងពិន្ទុ 110 នៅក្នុងវីដេអូ។ ស្ថាប័ន DxOMark បានធ្វើការកោតសរសើរទៅលើឧបករណ៍នេះសម្រាប់កម្រិត Exposure និង Dynamic Range នៅក្នុងការថតទាំង Outdoor និង Indoor។
សម្រាប់កាមេរ៉ានេះ អាចថតបានយ៉ាងស្រស់ស្អាតទោះបីស្ថិតនៅក្នុងកម្រិតពន្លឺទាបយ៉ាងណាក៏ដោយ វានៅតែធ្វើបានយ៉ាងល្អដដែល។ សម្រាប់ការថតវីដេអូនោះ ស្មាតហ្វូន Xiaomi Mi 10T Pro នេះ ទទួលបាននូវពិន្ទុខ្ពស់នៅក្នុងការថតវីដេអូជាមួយនឹងកម្រិត Exposure នៅក្នុងការថតទាំងផ្នែក Outdoor និង Indoor ផងដែរ។ បន្ថែមពីនេះទៀតនោះ សម្រាប់មុខងារ Stabilization នៅលើវីដេអូរបស់វា គឺមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់។ កាមេរ៉ាគោលនេះ គឺខ្លាំងក្លាខ្លាំងណាស់ក្នុងការថតរូបភាព និងវីដេអូ៕