no-alternative title

Motorola បញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មីម៉ដែល Edge S នឹងប្រកាសចេញនៅថ្ងៃទី 26 ខែមករាខាងមុខ ដោយប្រើបន្ទះឈីបជំនាន់ថ្មី Snapdragon 870

បន្ទាប់ពីក្រុមហ៊ុន Qualcomm ប្រកាសបង្ហាញចេញនូវបន្ទះឈីបជំនាន់ថ្មីស៊េរី Snapdragon 870 ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ស្រាប់តែក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Motorola បានប្រកាសបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ាក Motorola Edge S ដែលត្រូវបង្ហាញខ្លួននៅថ្ងៃទី 26 ខែមករា សប្តាហ៍ក្រោយនេះ និងបំពាក់នូវបន្ទះឈីបជំនាន់ថ្មីនេះ។ កាលពីថ្ងទី 11 ខែមករា កន្លងទៅក្រុមហ៊ុន Motorola បានបង្ហោះសារមួយនៅលើគណនី Weibo របស់ខ្លួនដែលបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ នឹងប្រើប្រាស់បន្ទះឈីបនាគរាជជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 800 Series។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ត្រូវបានក្រុមហ៊ុនប្រកាសថា វាមានល្បឿន Overclock លឿនជាងស៊េរីមុនៗដោយបន្ទះឈីបជំនាន់ថ្មីនេះត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធល្បឿន Kryo 585 Series ជាមួយការកែប្រែថ្មីនៅលើអង្គគណនា Cortex-A77  ដោយមានល្បឿនរត់ឡើងដល់ 3.2GHz។ ហើយបន្ទះឈីបនាគរាជជំនាន់ថ្មី Snapdragon 870 ត្រូវបានផលិតឡើងតាមប្រព័ន្ធស្តង់ដារ TSMC 7nm Processor មានអង្គ CPU ចំនួន 8-Core ចែកល្បឿនរត់ចេញជាបីផ្នែកផ្សេងគ្នាដោយក្នុងនោះ CPU ដែលមានល្បឿនបំផុត Super-Fast CPU មានចំនួន 1-core និង 3-core ដែលអូសដោយប្រព័ន្ធ Cortex-A77 CPU រីឯល្បឿនរត់មធ្យមមានចំនួន 4-core អូសដោយ Cortex-A55 CPU។ 

ងាកមកទូរស័ព្ទជំនាន់ថ្មី Motorola Edge S វិញត្រូវបានប្រភពបញ្ជាក់ថា នឹងមានគុណសម្បត្តិប្រហាក់ប្រហែលនឹងម៉ូដែល Motorola Edge+ ដែរ ដោយក្នុងនោះមានដូចជា ការប្រើនូវបន្ទះអេក្រង់កោង Curved-OLED Display ដែលមានកម្រិតបង្ហាញ Full-HD+ ទំហំ 6.7 អ៊ីញជាមួយកម្រិត refresh rate 105Hz មានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ភ្ជាប់ដោយលែនគោលទំហំ 64MP មានថ្មទំហំ 5,000mAh និងដំឡើងមកជាមួយប្រតិបត្តិការ Android 11 ចេញពីប្រអប់ស្រាប់ថែមទៀតផង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន