no-alternative title
no-alternative title

realme Buds Air 2 នឹងមានមុខងារ ANC ហើយនិងមានថាមពលថ្មប្រើប្រាស់បាន 25 ម៉ោងឯណោះពិតជាពិសេសមែនទែន

នៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុន realme នឹងបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Narzo 30 Series របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ ព្រឹត្តិការណ៍នេះ ក៏នឹងមានការបង្ហាញនូវវត្តមានរបស់កាសស្តាប់ឥតខ្សែ Buds Air 2 TWS ដែលជាកាសសា្តប់ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះផងដែរ។ ក្រុមហ៊ុនចិនមួយនេះ បានបញ្ជាក់ថា កាសស្តាប់នេះ នឹងមានមុខងារ Active Noise Cancellation (ANC) ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ កាសស្តាប់ Buds Air 2 ក៏ស្ថិតនៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន realme នៅក្នុងប្រទេសឥណ្ឌាផងដែរ។ នៅក្នុងបញ្ជីនេះ ក៏មានការបង្ហាញនូវលក្ខណៈពិសេសជាច្រើនទៀតរបស់កាសស្តាប់នេះផងដែរ។ ក្រុមហ៊ុន realme ក៏បានសហការជាមួយនឹងក្រុមហ៊ុន The Chainsmokers សម្រាប់ការផ្សព្វផ្សាយទៅលើកាសស្តាប់ Buds Air 2 នេះផងដែរ។ ខណៈពេលដែលកាសស្តាប់ Buds Air Pro មានភ្ជាប់ជាមួយនឹងមុខងារ ANC នោះ មុខងារនេះ នឹងដំណើរការនៅលើកាសស្តាប់ Buds Air 2 ផងដែរ។ កាសស្តាប់ Buds Air 2 នឹងមានភ្ជាប់ជាមួយនឹង 10nm Diamon-like Carbon (DLC) drivers សម្រាប់ផ្តល់នូវសំឡេងលឺច្បាស់ខ្លាំង និងល្អជាងមុនថែមទៀត។ 

ក្រុមហ៊ុននេះ បានបញ្ជាក់ថា កាសស្តាប់ Buds Air គឺប្រើប្រាស់បានតែ 17 ម៉ោងប៉ុណ្ណោះ ប៉ុន្តែកាសស្តាប់ Buds Air 2 នេះ វិញ នឹងមានថាមពលថ្មប្រើប្រាស់បានដល់ទៅ 25 ម៉ោង។ ការបញ្ចូលថាមពលថ្មត្រឹមតែ 10 នាទី កាសស្តាប់ Buds Air 2 នេះគឺប្រើប្រាស់បាន 2 ម៉ោង។ កាសស្តាប់នេះ មានពណ៌ខ្មៅ និងពណ៌ស។ ក្រុមហ៊ុន realme ពេលនេះ លក់កាសស្តាប់ចំនួន 3 ម៉ូឌែលហើយនោះគឺ Buds Air Neo, Buds Air និង  Buds Air Pro។ កាសនេះ មានតម្លៃ Rs 2,499 (~$34), Rs 3,999 (~$55) និង  Rs 4,999 (~$69)។ វានៅមិនទាន់មានការបញ្ចាក់អំពីតម្លៃរបស់កាសស្តាប់ Buds Air 2 នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន