no-alternative title

ព័ត៌មានថ្មី៖ Samsung Galaxy A52 ត្រូវបានគេបញ្ជាក់ថា មានបំពាក់នូវអាវក្រោះការពារទឹករួមជាមួយនឹងមុខងារថ្មីៗជាច្រើន

នៅពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថវិកា ហើយនិងស្មាតហ្វូនថ្នាក់កណ្តាលឆ្នាំ 2021 របស់ខ្លួនជាច្រើន។ Galaxy A52 គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនថ្មីៗទាំងនោះ ដែលមានលក្ខណៈសម្បត្តិគួរអោយចាប់អារម្មណ៍ជាច្រើន។ កន្លងមក យើងប្រាកដជាបានដឹងអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ជាពិសេស គឺ ការឌីស្សាញរបស់ស្មាតហ្វួននេះតែម្តង។ សម្រាប់ការបែកធ្លាយជាច្រើនទៀតកន្លងមក គឺបានធ្វើអោយយើងចាប់អារម្មណ៍ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះ បែកធ្លាយនៅលើអ៊ីនធឺរណិតផងដែរ។ អ្នកប្រើប្រាស់នៅលើ Twitter ដែលមានឈ្មោះហៅថា Ahmed Qwaider បានបង្ហោះនូវរូបភាពជាច្រើនរបស់ស្មាតហ្វូន Galaxy A52 នេះ។ រូបភាពជាច្រើនមានការបង្ហាញអំពីគែមរបស់ស្មាតហ្វូននេះ និងប្រអប់របស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ គឺមានផ្នែកខាងក្រោយដែលទាក់ទាញមែនទែន។ នៅផ្នែកខាងក្រោយ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ 4 គ្រាប់។ 

នៅផ្នែកខាងមុខនោះ ស្មាតហ្វូននេះ មានកាមេរ៉ានៅកណ្តាលអេក្រង់របស់ស្មាតហ្វូននេះ។ ស្មាតហ្វូន Galaxy A52 LTE នេះនឹងមានអេក្រង់កម្រិត 90Hz refresh rate ខណៈពេលដែលស្មាតហ្វូនយ 5G គឺមានអេក្រង់កម្រិត 120Hz high refresh rate ផងដែរ។ នេះមានន័យថា ស្មាតហ្វូននេះ ល្អនៅក្នុងការអូសនៅលើអេក្រង់ និងបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូនថែមទៀតផង។ 

ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលដែលមានទំហំ 64MP ជាមួយនឹង Optical Image Stabilization ឬ OIS ។ ស្មាតហ្វូននេះក៏មានភ្ចាប់ជាមួយនឹង IP67 សម្រាប់ការពារធូលី និងទឹកផងងដែរ។ ស្មាតហ្វូន Samsung Galaxy A52 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 720G៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន