no-alternative title

ព័ត៌មានថ្មីបញ្ជាក់ថា កាមេរ៉ាសម្រាប់ប្រើប្រាស់នៅលើ iPhone 13 Series គឺបានធ្វើការផលិតទ្រង់ទ្រាយធំរួចរាល់ហើយ!

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតែប្រកាសចេញនូវស្មាតហ្វូន iPhones របស់ខ្លួននៅពាក់កណ្តាលខែកញ្ញា។ ប៉ុន្តែ កាលពីឆ្នាំមុននេះ ដោយសារតែមេរោគរាតត្បាតនោះ បានធ្វើអោយក្រុមហ៊ុនអាមេរិកាំងមួយនេះ ធ្វើការពន្យារពេលក្នុងការប្រកាសចេញស្មាតហ្វូន iPhone 12 ដល់ទៅ 1 ខែឯណោះ។ ប៉ុន្តែសម្រាប់វត្តមានរបស់ស្មាតហ្វូន iPhone 13 Series នេះ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា អាចនឹងត្រឡប់មកកាន់ស្ថានភាពធម្មតាវិញ សម្រាប់ការបង្ហាញស្មាតហ្វូនរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុននេះ បានធ្វើការផលិតនូវសមាសភាគសំខាន់ៗរបស់ខ្លួនរួចហើយសម្រាប់ស្មាតហ្វូនជាច្រើននាពេលខាងមុខរបស់ខ្លួននោះ។ ស្មាតហ្វូន iPhone 13 នេះ មើលទៅមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន  iPhone 12 អញ្ចឹងដែរ។ ក្រុមហ៊ុននេះ នឹងបញ្ចេញនូវស្មាតហ្វូនចំនួន 4 ម៉ូឌែលនោះគឺ  iPhone 13, iPhone 13 Pro, iPhone 13 Pro Max និង  iPhone 13 mini នៅលើទីផ្សារ។ នៅក្នុងពេលនេះ ស្មាតហ្វូននេះ នឹងមាន notch ដែលមានទំហំតូចជាងមុនដោយសារតែបច្ចេកវិទ្យាថ្មីដែលប្រើប្រាស់ដោយក្រុមហ៊ុន Apple នេះ។ 

បន្ថែមពីនេះ ក៏មានការអះអាងថា ស្មាតហ្វូន iPhone 13 នេះនឹងមានការ upgrade ទៅលើកាមេរ៉ារបស់វាផងដែរនៅឆ្នាំនេះ។ ព័ត៌មាននេះគឺចេញពីអ្នកផ្គត់ផ្គង់ជាច្រើនដែលផលិតនូវសមាសភាគសម្រាប់ក្រុមហ៊ុន Apple នោះ។ របាយការណ៍មួយចេញពី Digitimes បាននិយាយថា ក្រុមហ៊ុន Huawei គឺបានធ្វើការកម្ម៉ង់ទៅលើសមាសភាគកាមេរ៉ាតិច បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមហ៊ុន OPPO, Xiaomi និង vivo គឺបង្កើននូវចំនួននៃការបញ្ជាទិញរបស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន