no-alternative title

កំពូលកុំព្យូទ័រ MSI GE66 Raider ដែលមានភាពទាក់ទាញសម្រាប់យុវវ័យ និងមានសមត្ថភាពខ្លាំងក្លា បានមកដល់ប្រទេសកម្ពុជាយើងហើយ

ប្រសិនបើប្រិយមិត្តទាំងអស់កំពុងតែស្វែងរកនូវកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លា និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ រួមជាមួយនឹងការឌីស្សាញដែលល្អឥតខ្ចោះនោះ នៅពេលនេះ GE66 Raider គឺជាជម្រើសដ៏សក្តិសមបំផុតហើយ។ កុំព្យូទ័រយួរដៃ GE66 Raider នេះបំពាក់នូវបន្ទះឈីប Intel® Core™ i7-10750H+HM470-Processor ជំនាន់ចុងក្រោយជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 2070 with 8GB GDDR6 ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ GE66 Raider នេះមានលក្ខណៈសម្បត្តិពិសេសជាច្រើនដូចជា Mystic Light ដែលផ្តល់អោយអ្នកប្រើប្រាស់លេងហ្គេម RGB យ៉ាងរលូនបំផុតគ្មានគូប្រៀបនោះទេ។ កាន់តែពិសេសជាងនេះទៀតនោះ កម្រិតអេក្រង់របស់វាគឺ 300Hz refresh rates និងថាមពលថ្មទំហំ 99.9Whr ដែលលោកអ្នកអាចប្រើប្រាស់បានយូរ និងងាយស្រួលក្នុងការចល័តជាទីបំផុត។ GE66 Raider គឺជាកុំព្យូទ័រយួរដៃដែលមានសោភ័ណ្ណភាពទាក់ទាញ និងកម្លាំងម៉ាស៊ីនខ្លាំង ហើយវាមានភាពរឹងមាំថែមទៀត។ សម្រាប់ផ្នែកឌីស្សាញខាងក្រៅរបស់វាពិតជាស្រស់ស្អាតមែនទែន។ 

កាន់តែពិសេសជាងនេះទៀតនោះ GE66 នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ា web កម្រិតដល់ទៅ 1080p ។ ដូចនេះ អ្នកមិនចាំបាច់ធ្វើការតភ្ជាប់ទៅកាន់ Webcam បន្ថែមនោះទេ។ កុំព្យូទ័រនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home និងអេក្រង់ទំហំ 15.6″ FHD (1920×1080) , 300Hz, IPS-level gaming display រួមជាមួយនឹងបច្ចេកវិទ្យា Cooler Boost 5 ដែលមានកង្ហារធំជាងមុន និងការឌីស្សាញគែមរបស់កុំព្យូទ័រនេះស្តើងមែនទែន។ វាក៏មានភ្ជាប់ជាមួយនឹងកម្មវិធី Dragon Center ជាមួយនឹង gaming mode 2.0 ផ្តាច់មុខថែមទៀតផង។

កម្លាំងខ្លាំងពិតៗជាមួយនឹងបន្ទះឈីបIntel® Core™ i7-10750H+HM470-Processor 

ក្រុមហ៊ុនMSI បានប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7-10750H+HM470-Processor ជំនាន់ទី 10 ដើម្បីធ្វើការងារ Multitasking ជាច្រើនបានយ៉ាងរលូន ទោះហ្គេមកម្រិតធំៗក៏ដោយ។ បន្ទះឈីបនេះមានកម្រិតប្រេកង់ 5.3Ghz ដែលល្អបំផុតនៅក្នុងលេងហ្គេម។ បន្ទះឈីបជំនាន់ថ្មីនេះផ្តល់នូវថាមពលដ៏ខ្លាំងក្លាបំផុតនៅក្នុងការលេងហ្គេមរបស់អ្នក។

ក្រាហ្វិកកាត NVIDIA® GeForce RTX™ 2070 លឿនក្នុងការប្រើប្រាស់

សម្រាប់ក្រាហ្វិកកាត  NVIDIA® GeForce RTX™ 2070 with 8GB GDDR6 នេះ គឺមានអង្គគណនាច្រើន និងកម្រិត Clock ខ្ពស់ខ្លាំងមែនទែនបើធៀបជាមួយនឹង GPUs ជំនាន់មុន។ ហ្គេមដែលដំណើរការនេះពិតជាលឿនមែនទែនក្នុងការប្រើប្រាស់។ វាក៏មានការបំពាក់នូវម៉េមូរីកម្រិតខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំងក្លា និងបច្ចេកវិទ្យាជាច្រើនដែលធ្វើអោយ GPUs នេះ ក្លាយជាអាវុធដ៏ខ្លាំងក្លាបំផុតសម្រាប់អ្នកលេងហ្គេម។

ភាពទាក់ទាញជាមួយនឹង MYSTIC LIGHT៖  អ្នកអាចបង្ហាញនូវសមត្ថភាពនៃការលេងហ្គេម RGB នេះ គ្មានដែនកំណត់នោះទេជាមួយនឹងវត្តមានរបស់កុំព្យូទ័រ GE66 Raider នេះ។ សម្រាប់ភ្លើង MYSTIC LIGHTនេះមានការឌីស្សាញជាកម្រិត panoramic aurora lighting ដែលពិតជាទាក់ទាញមែនទែន។ វាមានការបញ្ចូលគ្នានៃពណ៌ដល់ទៅ 16.8 លានពណ៌ថែមទៀត។

ការប្រើប្រាស់ម៉ូនីទ័របានច្រើន៖ កាន់តេពិសេសជាងនេះទៀតនោះ អ្នកអាចពង្រីកនូវចក្ខុវិស័យរបស់អ្នកនៅលើអេក្រង់នេះបានច្រើននៅក្នុងពេលតែមួយតាមរយៈ HDMI, Type-C & mini DisplayPort និងរីករាយជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 8K ថែមទៀតតាមរយៈខ្សែ Type-C ឬ mini DisplayPort នេះ។កុំព្យូទ័រយួរដៃនេះគឺមានថាមពលថ្មទំហំ 99.9Whr ដែលផ្តល់នូវថាមពលថ្មប្រើប្រាស់បានយូរ។

ប្រព័ន្ធសំឡេងពិរោះជាមួយនឹង DUO WAVE SPEAKER៖ ប្រព័ន្ធសំឡេង គឺជាលក្ខណៈពិសេសមួយ ដែលអ្នកប្រើប្រាស់ចង់បាន។ ហើយសម្រាប់កុំព្យូទ័រថ្មីនេះ គឺមានភ្ជាប់ជាមួយនឹង Duo Wave Speaker ថ្មីរបស់ក្រុមហ៊ុន MSI ដែលជាប្រព័ន្ធសំឡេងលំដាប់ពិភពលោក Dynaudio sound system។ ប្រព័ន្ធសម្លេងនេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Passive radiator technology នេះមានបាសលឺខ្លាំង និងពិរោះរណ្តំចិត្តទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន