no-alternative title

ស្មាតហ្វូន vivo X50 Series បានបង្ហាញវត្តមានជាផ្លូវការហើយ មាន 3 ជម្រើសគឺ vivo X50, X50 Pro និង X50 Pro+

នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានរៀបចំនូវសន្និសិទមួយនៅក្នុងប្រទេសចិន ដើម្បីបង្ហាញវត្តមានរបស់ស្មាតហ្វូន Vivo X50 Series។ ស្មាតហ្វូនស៊េរីថ្មី vivo X50 series នេះ គឺមាន ម៉ូឌែល vivo X50, X50 Pro និង X50 Pro+ ដែលសុទ្ធតែជាម៉ូឌែល 5G ។នេះគឺជាស្មាតហ្វូន 5G ដែលមានកម្រាស់ស្តើងបំផុតរបស់ vivo ។ ស្មាតហ្វូន vivo X50 និង X50 Pro គឺមានអេក្រង់ទំហំ 6.56 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2376x1080p។ អេក្រង់នេះ ទ្រទ្រង់នូវកម្រិតអេក្រង់ដល់ទៅ 90Hz refresh rate និងមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូន X50 មានទម្ងន់ 173 g ហើយវាមានកម្រាស់ 7.49 មម។ សម្រាប់ស្មាតហ្វូន X50 Pro គឺមានទម្ងន់ 181.5 ក្រាម ជាមួយនឹងកម្រាស់ 8.04mm ។ ស្មាតហ្វូន 5G គឺមានទម្ងន់ប្រហែលជា 200g ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនទាំងពីរនេះមានទំហំអេក្រង់ស្រដៀងគ្នា ខណៈពេលដែលស្មាតហ្វូន X50 Pro គឺមានអេក្រង់គែមកោង ហើយនេះគឺជាស្មាតហ្វូនដែលមានអេក្រង់គែមដំបូងបំផុតនៅក្នុងត្រកូល X series នេះ។ ស្មាតហ្វូន X50 នេះគឺមានបន្ទះឈីប Snapdragon 765G processor ជាមួយនឹងរ៉េមទំហំ 8GB LPDDR4X ។ស្មាតហ្វូន X50 ប្រើប្រាស់នូវម៉េមូរី UFS 2.0 flash memory ខណៈពេលដែលម៉ូឌែល X50 Proប្រើប្រាស់នូវ UFS 2.1 flash memory ។ ស្មាតហ្វូនទាំងពីរនេះគឺមានថាមពលថ្មផ្សេងគ្នា និងបច្ចេកវិទ្យា Fast Charge ផ្សេងគ្នាផងដែរ។ ស្មាតហ្វូន X50 មានថាមពលថ្មទំហំ 4200mAh ខណៈពេលដែលស្មាតហ្វូន X50 Pro មានថាមពលថ្មទំហំ 4315mAh ជាមួយនឹងបច្ចេកវិទ្យា 33W flash charging ។

ស្មាតហ្វូន vivo X50 និង X50 Pro មានកាមេរ៉ាខាងមុខដែលមានទំហំ 32MP ដែលទ្រទ្រង់ទៅលើមុខងារ night view, portrait, photo, video, panorama, dynamic photo, slow motion, short video, AR cute shoot ជាដើម។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន 4 គ្រាប់។ សម្រាប់ម៉ូឌែល X50 Pro គឺមានកាមេរ៉ាទំហំ 48MP Sony IMX598 main camera + 13MO portrait + 8MP wide-angle + 5MP macro lens ។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានការទ្រទ្រង់ទៅលើមុខងារ 4 -axis OIS, closed-loop motor និង 20x digital zoom ផងដែរ។ វាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 60x digital zoom។

បើនិយាយអំពីគុណភាពសំឡេងរបស់ស្មាតហ្វូន X series របស់ក្រុមហ៊ុន vivo នេះ គឺជាបច្ចេកវិទ្យា HiFi ។ ស្មាតហ្វូន X50 ទ្រទ្រង់នូវ 3 microphones និង Hi-Res ខណៈពេលដែលស្មាតហ្វូន X50 Pro មានការបន្ថែមនូវបន្ទះឈីប AK4377A sound quality chip ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Hi-Res ផងដែរ។បើនិយាយអំពីតម្លៃវិញនោះ ស្មាតហ្វូន Vivo X50 (8GB + 128GB) គឺមានតម្លៃ 3498 yuan (~$490) ខណៈពេលដែលទំហំ 8GB+256GB គឺមានតម្លៃ 3898 yuan (~$547)។ស្មាតហ្វូន X50 Pro  (8GB+128GB) គឺមានតម្លៃ 4298 yuan (~$603) និង 4698 yuan (~$450) សម្រាប់ទំហំ 8GB+256GB ។ ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃនេះ។

ស្មាតហ្វូន X50 Pro+ មានតម្លៃ 4998 yuan (~$701) សម្រាប់ទំហំ 8GB+128GB ។សម្រាប់ទំហំ 8GB+256GB គឺមានតម្លៃ 5498 yuan (~$771) ហើយទំហំ 12GB + 256GB គឺមានតម្លៃ 5998 yuan (~$841) ។ ស្មាតហ្វូន Flagship នេះអាចរកទិញបាននៅក្នុងខែកក្កដា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន