ខណៈពេលដែលក្រុមហ៊ុន Xiaomi ប្រកាសចេញនូវគំរូនៃស្មាតហ្វូនដែលអាចបត់បាននៅក្នុងឆ្នាំ 2019 នោះ ស្មាតហ្វូននេះនៅមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បានស្នើសុំនូវប៉ាតង់នៃការឌីស្សាញមួយសម្រាប់ស្មាតហ្វូនដែលអាចបត់បានដែលមានអេក្រង់បត់បានចំនួន 2 ដែលមានទម្រង់ដូចជា Z។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ LetsGoDigital បានុំោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានស្នើសុំនូវប៉ាតង់មួយទៅកាន់ស្ថាប័ន WIPO (World Intellectual Property Office) ។ ប៉ាតង់នេះគឺមានការអនុម័តកាលពីសប្តាហ៍មុននេះ ហើយវាមានរូបភាពចំនួន 16 សន្លឹកផងដែរ។ បើមើលទៅលើរូបភាពទាំងនេះស្មាតហ្វូននេះ គឺមានទម្រង់ដូចទៅនឹងស្មាតហ្វូនជាច្រើនទៀតផងដែរនៅពេលដែលវាបត់នោះ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានរន្ធ Punch-Hole នៅខាងមុខផងដែរ។
នៅពេលដែលបើកនោះ ស្មាតហ្វូននេះ គឺមានអេក្រង់ធំ។ អេក្រង់ធំនេះគឺមានរចនាសម្ព័ន្ធត្រចៀកបត់ចំនួន 2 ដែលមានន័យថា ស្មាតហ្វូននេះគឺមានអេក្រង់ចំនួន 3 ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានអេក្រង់ធំមែនទែន ហើយវាវាមានកាមេរ៉ា Selfies ផងដែរផងដែរ។ ស្មាតហ្វូននេះគឺមានស៊ីមកាត និងប៊ុតុង Volume នៅគែមផ្នែកខាងស្តាំ។ វាក៏មានរន្ធ USB Type C នៅផ្នែកខាងបាតខាងក្រោមរបស់ស្មាតហ្វូននេះថែមទៀត។