no-alternative title

OPPO Reno4 SE 5G បង្ហាញខ្លួនជាមួយអេក្រង់ 6.43” កាមេរ៉ាខាងមុខទំហំ 32MP និងមានកាមេរ៉ា 3 គ្រាប់ទំហំ 48MP និងបច្ចេកវិទ្យាសាកថ្ម 65W charging

ថ្មីៗនេះ OPPO បានប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno4 SE 5G របស់ខ្លួននៅក្នុងប្រទេសចិន ដែលនេះ គឺជាស្មាតហ្វូនទី 4 នៃត្រកូល Reno4 series ដែលនឹងប្រកាសជាផ្លូវការនៅក្នុងទីផ្សាររបស់ប្រទេសចិនបន្ទាប់ពីស្មាតហ្វូន Reno4, Reno4 Pro និង Reno4 Pro Artist Limited Edition ដែលបង្ហាញខ្លួនជាផ្លូវការកាលពីពេលមុននេះ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Reno4 SE គឺមានអេក្រង់ AMOLED ធំ កាមេរ៉ា 3 គ្រាប់ បច្ចេកវិទ្យា 65W fast charging និងទ្រទ្រង់នូវបច្ចេកវិទ្យា 5G connectivity។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPO Reno4 SE 5G នេះ គឺមានវិមាត្រ 160.5 x 73.5 x 7.85mm និងទម្ងន់ 169 g ។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ  6.43-inch AMOLED ជាមួយនឹងការឌីស្សាញ punch-hole ។ ស្មាតហ្វូននេះមានអេក្រង់កម្រិត  60Hz 1080 x 2400 pixels Full HD+, 20:9 aspect ratio, 91.97 percent DCI-P3 color gamut, 100 percent sRGB និង180Hztouch sampling rate ថែមទៀត។ ស្មាតហ្វូន  Reno4 SE នេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះគឺមានអេក្រង់កម្រិត  90.8% បើធៀបទៅនឹងតួខ្លួនរបស់វាផងដែរ។

ស្មាតហ្វូន Reno4 SE នេះមានកាមេរ៉ាខាងមុខទំហំ  32-megapixel ជាមួយនឹង f/2.4 aperture និងទ្រទ្រង់នូវ  EIS, AI smart beauty, portrait mode, night scene mode និង 30fps 1080p។ ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 48-megapixel f/1.7 aperture ជាមួយនឹងការទ្រទ្រង់នូវ autofocus, 8-megapixel ultrawide f/2.2 aperture និង 119-degree field-of-view និង  2-megapixel macro lens ជាមួយនឹង f/2.4 aperture និងភ្លើង  LED flash។ កាមេរ៉ានេះគឺមានមុខងារជាច្រើនទៀតដូចជា Professional mode, portrait mode, panorama, night scene mode, EIS, 120fps 1080p slow-motion video shooting និងការថតវីដេអូ 30fps 1080p។

ស្មាតហ្វូននេះ គឺមានបន្ទះឈីប MediaTek Dimensity 720 chipset ដែលមានកម្រិត  2.4GHz។ ស្មាតហ្វូននេះ គឺមានរ៉េមទំហំ 8GB LPPDR4x RAM និងម៉េមូរីទំហំ 256 GBUFS 2.0 storage ។ ស្មាតហ្វូន OPPO Reno4 SE នេះគឺមាន ColorOS 7.2 ដែលផ្អែកនៅលើ  Android 10 OS ផងដែរ។ ស្មាតហ្វូននេះគឺំមានថាមពលថ្មទំហំ  4,300mAh ជាមួយនឹងបច្ចេកវិទ្យា 65W SuperVOOC 2.0 Flash Charge technology។ ស្មាតហ្វូននេះគឺមានការទ្រទ្រង់នូវស៊ីមពីរ 5G, Wi-Fi 802.11ac, Bluetooth 5.1, USB-C និងរន្ធដោតកាសស្តាប់ 3.5mm headphone។

ស្មាតហ្វូន OPPO Reno4 SE 5G នេះគឺមានទំហំ 8GB+128GB និង 8GB+256GB ដែលមានតម្លៃ 2,499 Yuan (~$369) និង 2,799 Yuan (~$413)។ ស្មាតហ្វូននេះ គឺមានពណ៌ Super Flash Black, Super Flash White និង  Super Flash Blue ។ ស្មាតហ្វូននេះ អាចរកទិញបាននៅថ្ងៃទី 25 ខែកញ្ញានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន