no-alternative title

ថេប្លេត Samsung Galaxy Tab S8, S8+ និង S8 Ultra បានបង្ហាញវត្តមានលើហាងអាម៉ាហ្សូននៅប្រទេសអ៊ីតាលីហើយ

ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នឹងរៀបចំនូវព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន Unpacked event នៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ខាងមុខនេះ ដែលកម្មវិធីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតម៉ូដែល Galaxy S22 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះមានព័ត៌មានជាច្រើនបាននិយាយពីវត្តមានរបស់ថេប្លេត Galaxy Tab S8 Series ដែលជាសមិទ្ធិផលថ្មីលំដាបៈថ្នាក់ប្រណិតបរបស់ក្រុមហ៊ុនេះផងដែរ។

នៅពេលនេះមានការបង្ហាញថា ថេប្លេត Galaxy Tab S8, Tab S8+ និង Tab S8 Ultra គឺត្រូវបានគេប្រទៈឃើញថា បានលេចចេញវត្តមាននៅលើតារាងរបស់ក្រុមហ៊ុនអាម៉ាហ្សូននៅប្រទេសអ៊ីតាលីហើយ ដោយថែមទាំងមានការបង្ហាញចេញនូវគំរូរូបភាព Render របស់ម៉ូដែលនិមួយៗថែមទៀតផង។ គួរបញ្ជាក់ថា នៅលើតារាងនេះ គឺមិនទាន់មានការបញ្ជាក់ពេលវេលាច្បាស់លាស់នៃការប្រកាសចេញផ្លូវការណ៍នៅឡើយទេ។

នៅលើតារាងនេះ បានបញ្ជាក់ថា Galaxy Tab S8 Series និងបំពាក់មកជាមួយនូវឈីប Snapdragon 8 Gen 1 និងរត់លើ Android 12 OS។ សម្រាប់ម៉ូដែល Tab S8 គឺមានអេក្រង់ទំហំ 11 អ៊ីងបង្ហាញចេញបានទំហំ 2800x 1752pixels និងមានថ្មទំហំ 8,000mAh battery ខណៈដែល Tab S8+ គឺនឹងមានទំហំ 12.4- អ៊ីងបង្ហាញចេញបានទំហំ 2560 x 1600 pixels ព្រមទាំងមានថ្មធំដល់ទៅ 10,090mAh battery។ ថេប្លេតទាំងពីនេះ នឹងបង្ហាញវត្តមានជាមួយពណ៌  Silver, Rose Gold និង Gray colors។ 

ចំពោះម៉ូដែល Tab S8 Ultra គឺបំពាក់អេក្រង់ដែលមានរន្ធ notch ដែលមានការញាត់បញ្ចូលកាមេរ៉ាមុខ ហើយអេក្រង់នេះ គឺអាចបង្ហាញចេញបាននៅក្នុងកម្រិតទំហំ 2960x1848 pixels និងមានការបំពាក់នូវថ្មទំហំធំជាងគេ គឺដល់ទៅ 11,200mAh battery។ ថេប្លេតនេះ គឺមានពណ៌ Gray ហើយនិងអាចមានប្រភេទ Wi-Fi និង 5G។ បន្ថែមពីនេះ Galaxy Tab S8 Series ក៏នឹងមានការទ្រទ្រង់ជាមួយប៊ិក S Pen stylus។ ហើយសម្រាប់ចង្អូរមួយនៅផ្នែកក្រោយរបស់ថេប្លេតនេវិញ គឺអាចភ្ជាប់ជាមួយប៊ីក stylus ដែលអាចសាកបញ្ចូនថ្មបានថែមទៀតផង។ 

ថេប្លេតទាំងនបីម៉ូដែលនេះ នឹងភ្ជាប់ជាមួយនឹងកាមេរ៉ទំហំ 13-megapixel dual-camera unit ហើយបើតាមសេចក្តីរាយការណ៍ពីមុន គឺមានការបញ្ជាក់ថា កាមេរ៉ាគោលរបស់ថេប្លេតនេះ គឺជាកាមេរ៉ាភ្លោះ មានទំហំ 6-megapixel ultra-wide lens។ សម្រាប់ម៉ូដែល Tab S8 និង S8+ គឺមានកាមេរ៉ាមុខទំហំ 12-megapixel front camera ខណៈដែល Ultra គឺមាននឹងមានទំហំ 12-megapixel front-facing cameras ដល់ទៅមួយគូរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន