no-alternative title

មានការទម្លាយថា ស្មាតហ្វូន Honor 70 Series នឹងមានកាមេរ៉ាគោលទំហំ 54MP Sony IMX800

យោងតាមការទម្លាយព័ត៌មានកន្លងមក បានសសេរថាស ស្មាតហ្វូន Honor 70 series គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាថ្ងៃទី 30 ខែឧសភាខាងមុខនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងបង្ហាញនូវស្មាតហ្វូន Honor 70, Honor 70 Pro និង Honor 70 Pro+។ បើតាមអ្នកទម្លាយ Bald ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Honor 70 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយនេះ បាននិយាយថា ស្មាតហ្វូន Honor 70 Series នឹងមានកាមេរ៉ាគោលទំហំ 54-Megapixel Sony IMX800 ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថាស្មាតហ្វូន Honor 70 ទាំង 3 នេះ នឹងមានកាមេរ៉ា Sony IMX800 ដូចគ្នាឬយ៉ាងណានោះទេ។

សម្រាប់ស្មាតហ្វូន Honor 70 Pro នឹងមានបន្ទះឈីប Dimensity 8000 ខណៈពេលដែលម៉ូដែល Pro+ គឺមានបន្ទះឈីប  Dimensity 9000 SoC។ សម្រាប់ស្មាតហ្វូន Honor 70 គឺមានបន្ទះឈីប Snapdragon 7 Gen 1។ ស្មាតហ្វូនទាំងពីរនេះ គឺមានបច្ចេកវិទ្យាសាកថ្មលឿន 100W Wired Charging។ ស្មាតហ្វូន Honor នេះ មានលេខកូដ SDY-AN00 និង HPB-AN00 ជាមួយនឹង 100W Charger ដែលនេះ អាចជាស្មាតហ្វូន Honor 70 Pro និង 70 Pro+។

របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូន Honor 70 Series នេះ នឹងមានអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ ស្មាតហ្វូន Honor 70 Pro និង 70 Pro+ នឹងមានបច្ចេកវិទ្យា LTPO។ ស្មាតហ្វូន 70 នេះ មានថាមពលថ្មទំហំ 4,800mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W Fast Charging។ ស្មាតហ្វូន Honor 70 Pro និង Honor 70 Pro+ គឺមានថាមពលថ្មទំហំ 4,600mAh៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន