no-alternative title

ស្ងាត់ៗ Huawei បានប៉ាតង់ថ្មីមួយទៀតទៅលើស្មាតហ្វូនដែលមានអេក្រង់រមូរ និងមានទ្រទ្រង់ដោយមុខងារ Air Gesture ទៀតផង

បន្ទាប់ពីទទួលបាននូវភាពជោគជ័យទៅលើការបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS រួចមក នៅពេលនេះ ក្រុមហ៊ុន Huawei ដែលជាអតីតអ្នកគ្រប់គ្រងទីផ្សារស្មាតហ្វូនបានងាកមកធ្វើការនៅលើផលិតផលថ្មីៗវិញម្តង។ នៅថ្ងៃនេះ យោងតាមការបញ្ជាក់នៅក្នុងប៉ាតង់ថ្មីមួយរបស់ក្រុមហ៊ុន Huawei គឺបានទម្លាយអំពីស្មាតហ្វូនមួយដែលមានអេក្រង់អាចរមូរបាន ដែលនេះគឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ក្រុមហ៊ុននេះបន្ទាប់ពីត្រដាបត្រដួសអស់ពេលជាងពីរឆ្នាំមកនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប៉ាតង់នេះ គឺមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការទ្រទ្រង់នូវមុខងារគ្រប់គ្រង Air Gesture ផងដែរ។ បើ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី LetsGoDigital បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានស្នើសុំនូវប៉ាតង់មួយទៅកាន់ការិយាល័យ World Intellectual Property Organization (WIPO សម្រាប់ស្មាតហ្វូនដែលមានអេក្រង់អាចគ្រប់គ្រងបាន។ ស្មាតហ្វូននេះ នឹងមានអេក្រង់អាចរមូរបាន ហើយវាអាចនឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីនាពេលអនាគតរបស់ស្មាតហ្វូន Mate Series។

ប្រភពដដែកនេះ បានបន្តថា នៅក្នុងប៉ាតង់នេះ គឺអនុញ្ញាតអោយអ្នកប្រើប្រាស់អាចប្រើប្រាស់នូវ Air Gestures ក្នុងការគ្រប់គ្រងទៅលើអេក្រង់របស់ស្មាតហ្វូនថ្មីនេះ។ ដើម្បីអាចគ្រប់គ្រងទៅលើ Air Gesture នេះបាន គឺត្រូវគ្រប់គ្រងដោយប្រើប្រាស់នូវ Motion Sensor និងកាមេរ៉ា។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Huawei អាចនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់គ្រប់គ្រងទៅលើល្បឿននៃអេក្រង់នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន