no-alternative title

កំពូលស្មាតហ្វូន Huawei Mate 50 Pro ត្រូវបានគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះហើយ

មកដល់ពេលនេះ Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយ ដែលកំពុងបន្តមានភាពចម្រូងចម្រ៉ាស់ជាច្រើនដដែល ដោយបានធ្វើអោយអាជីវកម្មស្មាតហ្វូនរបស់ខ្លួនមានការធ្លាក់ចុះខ្លាំងមែនទែន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei មិនអាចប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកបាននោះទេ ជាពិសេសទៅលើបច្ចេកវិទ្យា 5G។ ក្រុមហ៊ុននេះ ក៏មិនអាចប្រើប្រាស់នូវសេវាកម្មរបស់ Android បានផងដែរ។ នេះពិតជារឿងដែលពិបាកមែនទែនសម្រាប់ក្រុមហ៊ុន Huawei ក្នុងការបញ្ចេញនូវស្មាតហ្វូន Flagships ដើម្បីប្រកួតប្រជែងសម្រាប់ទីផ្សាររបស់ពិភពលោកនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ មិនធ្វើការបោះបង់ទៅលើអាជីវកម្មស្មាតហ្វូននោះទេ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei នោះ ក្រុមហ៊ុននេះ មិនទាន់អាចប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនបាននោះទេ ក្រុមហ៊ុននេះអាចត្រឹមតែមួយរស់ប៉ុណ្ណោះ។ រយៈពេល 3 ខែមុននេះ ក្រុមហ៊ុននេះ ក៏បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Huawei P50 Series ផងដែរ។ បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូននេះ មានរបាយការណ៍ថា យើងនឹងមិនឃើញស្មាតហ្វូន Flagship ណាផ្សេងទៀតនោះទេ ពីក្រុមហ៊ុន Huawei នៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ ពេលនេះ យើងក៏បានលឺព័ត៌មានអំពីស្មាតហ្វូន Huawei Mate 50 Pro ផងដែរ។

តាមការបញ្ជាក់របស់អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន DSCC លោក David Naranjo បានបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 50 Pro គឺស្ថិតនៅក្នុងការអភិវឌ្ឍ។ របាយការណ៍នេះអះអាងថា ស្មាតហ្វូន Flagship នេះគឺមានគម្រោងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំនេះ។ សម្រាប់ពេលនេះ វាមានការរំពឹងថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ។ យ៉ាងណាមិញ នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះផ្អែកទៅលើប្រភពនៃឧស្សាហកម្មនេះ។

នៅក្នុងព័ត៌មាននេះ ក្រុមហ៊ុន Huawei នឹងរៀបចំនូវព្រឹត្តិការណ៍សកលមួយនៅក្នុងខែតុលានេះ នៅក្នុងទីក្រុង Vienna ប្រទេសអូស្រា្តលី។ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើរូបភាពផ្សព្វផ្សាយជាច្រើនផងដែរ។ ស្មាតហ្វូននេះអាចជាស្មាតហ្វូន Huawei P50 Series ឬស្មាតហ្វូន Huawei nova 9 ។ តើនេះអាចជាស្មាតហ្វូន Huawei Mate 50 series? យើងត្រូវរង់ចាំសិនអំពីព័ត៌មានរបស់ស្មាតហ្វូននេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ តាមការបញ្ជាក់នៅលើ Weibo របស់គណនី @菊厂影业Fans អោយដឹងថា ស្មាតហ្វូន Huawei Mate series អាចនឹងក្លាយជាស្មាតហ្វូនដែលបង្ហាញខ្លួនក្រោយគេ។ ប្រសិនបើមិនមានស្មាតហ្វូនណាមួយថ្មីនៅឆ្នាំនេះទេ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញស្មាតហ្វូនថ្មីនៅឆ្នាំក្រោយនេះផងដែរ។ ដូចនេះ យើងនឹងរង់ចាំមើលនៅក្នុងខែតុលាទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន