no-alternative title

Mi Mix Fold ដែលជាស្មាតហ្វូនបត់បានរបស់ Xiaomi ត្រូវបានគេទម្លាយថា គឺមានការអាប់ដែតអេក្រង់កាន់តែខ្ពស់ជាមុន

Mi Mix Fold គឺជាស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Xiaomi ដែលបានបង្ហាញវត្តមាននៅប្រទេសចិន កាលពីខែមេសាកន្លងទៅនេះ ហើយក៏បានស្ងាត់ទៅវិញអស់រយៈពេលយ៉ាងយូរ ដោយរហូតមកដល់ ពេលនេះយើងនៅទាន់មានដំណឹងស្តីពីការចេញលក់ស្មាតហ្វូនបត់បាននេះនៅលើទីផ្សារសកលនៅឡើយទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានដំណឹងមួយដែលមានប្រភពចេញពីប្រទេសចិនថា ក្រុមហ៊ុន Xiaomi បាននឹង កំពុង តែធ្វើការលើស្មាតហ្វូនបត់បាននេះហើយ ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងមាន ការអាប់ដែតកាន់តែពិសេសជាងមុនទៀតផង។  ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនថ្មីនេះ គឺមិនមែនជាជំនាន់ទីពីររបស់ Mix Fold នោះទេ វាគ្រាន់តែ មានការអាប់ដែតពីជំនាន់មុនតែប៉ុណ្ណោះ។ 

ស្មាតហ្វូនបត់បានថ្មីនេះ គឺនឹងមានការអាប់ដែតទៅលើអេក្រង់ ដោយម៉ូដែលថ្មីនេះ និងមានប្រើប្រាស់ នូវអេក្រង់ផ្នែកខាងក្នុងល្បឿន 90Hz និងអេក្រង់ខាងក្រៅល្បឿន 120Hz ខណៈដែលម៉ូដែលមុន គឺអេក្រង់ខាងក្នុងមានល្បឿនត្រឹមតែ 60Hz និងអេក្រង់ខាងក្រៅប្រើប្រាស់ ត្រឹមតែ 90Hz ប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវកាមេរ៉ាក្រោមអេក្រង់ផងដែរ បើទោះបី ជាអ្នកទម្លាយព័ត៌មានមិនបាននិយាយពីរឿងនេះក៏ដោយ។ ស្មាតហ្វូនបត់បាននេះ នឹងមានថាមពលថ្មទំហំ 5,000mAh និងមានការទ្រទ្រង់ជាមួយនឹងឆ្នាំងសាកកម្លាំង 120W fast charging ថែមទៀតផង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន