no-alternative title

ពិតជាខ្លាំងមែន…! ម្ចាស់ iPhone X ម្នាក់អាចធ្វើការផ្លាស់ប្តូររន្ធ Lightning ទៅរន្ធ USB-C នៅលើ iPhone X របស់ខ្លួនបានដោយជោគជ័យ 100% (មានវីដេអូ)

យើងដឹងរួចហើយថា Apple គឺប្រើប្រាស់រន្ធដោតសាកថ្ម ឬចម្លងទិន្នន័យចេញចូលនៅលើផលិតផល iDevices របស់ខ្លួនអស់រយះពេលជាច្រើនទសវត្សរ៍មកហើយ បើទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូន Android បានឡើងមកប្រើរន្ធប្រភេទ USB-C ស្ទើរទាំងអស់ហើយក្តី។ ហើយឧបករណ៍ថ្មីចុងក្រោយរបស់ Apple ដែលបានប្រើរន្ធ USB-C គឺជា iPad mini ចំនែកទូរស័ព្ទ iPhone Series គឺនៅតែបន្តប្រើរន្ធ Lightning Port  ដដែល។

ខណៈពេលដែល Apple មិនទាន់សម្រេចចិត្តងាកមកប្រើរន្ធ USB-C ជំនួសឲ្យ Lightning Port នៅលើ iPhone  របស់ខ្លួន ស្រាប់តែបែកធ្លាយវីដេអូនៅលើ Youtube ដោយបានបង្ហាញពីម្ចាស់ iPhone X ម្នាក់ដែលគេដឹងថាមានឈ្មោះ Ken Pillonel បានបង្ហាញពីដំណើរការដោះដូរពីរន្ធ Lightning Port របស់ iPhone X មកដាក់រន្ធ USB-C ជំនួសវិញ។ បើតាមវីដេអូបានបង្ហាញថា ក្រោយពីបានធ្វើការផ្លាស់ប្តូររួចហើយ គឺការសាកថ្មនៅលើ iPhone X និងការភ្ជាប់ក្នុងការផ្ទេរទិន្នន័យជាមួយកុំព្យូទ័រតាមរយះខ្សែចម្លង USB-C គឺអាចដំណើរការបាន 100%។ ជាមួយគ្នានេះគេមិនឃើញមានលោតសារប្រមាណពី Apple Repair Terms & Condition ប៉ុន្តែ បញ្ហានេះត្រូវបានគេដឹងថា iPhone X នេះ គឺហួសកំនត់ការធានា (Out-of-Warranty) ពីក្រុមហ៊ុន Apple ហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Pillonel បានធ្វើការផ្លាស់ប្តូរខែ្ស Apple C94 Connector ចេញ និងបានបង្កើតបន្ទះសៀគ្វីថ្មី (PCB) ដើម្បីភ្ជាប់ជាមួយរន្ធ USB-C បន្ទាប់មកលោកក៏បានជៀរកាត់ផ្នែកខាងក្រោមដើម្បីធ្វើជារន្ធដាក់បញ្ចូលក្បាល USB-C ចូលទៅក្នុង iPhone។ បើតាមរបាយការណ៍បានបញ្ជាក់ថា លោក Pillonel បានធ្វើការស្រាវជ្រាវក្នុងការផលិតបន្ទះសៀគ្វីថ្មីដើម្បីធ្វើការផ្លាស់ប្តូររន្ធ Lightning Port លើ iPhone មករន្ធ USB-C អស់រយះពេលជាច្រើនខែមកហើយ។ 

បើយោងតាមរបាយការណ៍ចេញពី AppleInsider បានឲ្យដឹងថា លោក Ken Pillonel គឺជាវិស្វករគ្រឿងអេឡិចត្រូនិក ដោយលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកផលិតមនុស្សយន្តពីវិទ្យាស្ថានបច្ចេកវិទ្យា Swiss Federal Institute of Technology, EPFL។ ដូចនេះមានន័យថាមិនមែនមនុស្សធម្មតាទូទៅគ្រប់គ្នាអាចធ្វើផ្លាស់ប្តូរបច្ចេកវិទ្យាមួយនេះបាននៅលើឧបករណ៍របស់ពួកគេនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន