no-alternative title

OPPO កំពុងតែធ្វើការអភិវឌ្ឍទៅលើរថយន្តអគ្គិសនីរបស់ខ្លួន ដែលគ្រោងនឹងបង្ហាញវត្តមាននៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះហើយ

មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន OPPO, Realme និង OnePlus ដែលជាបុត្រសម័ន្ធរបស់ក្រុមហ៊ុន BBK Electronics កំពុងតែធ្វើការនៅលើរថយន្ តអគ្គិសនីរបស់ខ្លួនអស់រយៈពេលជាយូរមកហើយ។ ក្រុមហ៊ុនជាច្រើនបានសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើននៅក្នុងការអភិវឌ្ឍទៅលើរថយន្តអគ្គិសនីនេះ។ នៅពេលនេះ ព័ត៌មានអំពីការអភិវឌ្ឍនេះ គឺត្រូវបានបញ្ជាក់ពីអ្នកទម្លាយព័ត៌មាន Mukul Sharma ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ 91Mobiles អោយដឹងថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយការប្រកាសបង្ហាញវត្តមាននៃរថយន្តអគ្គិសនីនេះគឺនៅចុងឆ្នាំ 2023 ឬដើមឆ្នាំ 2024 នេះ។ នៅក្នុងខណៈពេលនេះ យើងនៅមិនទាន់ដឹងអំពីលក្ខណៈបច្ចេកទេសនៃផលិតផលថ្មីនេះទេ។ យើងអាចប៉ាន់ស្មានថា ក្រុមហ៊ុននេះនឹងទម្លាយនូវព័ត៌មានជាច្រើនរបស់រថយន្តនេះនៅក្នុងពេលខាងមុខនេះ។ 

ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌានឹងចាប់ផ្តើមនៅក្នុងឆមាសទី 1 ចាប់ពីខែមេសាដល់ខែកញ្ញាគឺមានចំនួនសរុប 6261 គ្រឿង ខណៈពេលដែលរថយន្តចំនួន  5905 លក់បានកាលពីឆ្នាំមុននេះ។ ទីផ្សាររថយន្តអគ្គិសនីគឺមានការកើនឡើងចំនួន 234% ។ ជាមួយនឹងការប្រកាសបង្ហាញវត្តមាននៃកង់អគ្គិសនិ  Ola S1 និង Ola S1 Pro electric scooters នៅក្នុងប្រទេសឥណ្ឌាថ្មីៗនេះ វាក៏បង្កើននូវការពេញនិយមក្នុងការប្រើប្រាស់ទៅលើកង់អគ្គិសនីនេះនៅលើទីផ្សារផងដែរ។ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនក៏នឹងចាប់ផ្តើមក្នុងការពង្រីកទៅលើវត្តមាននៃកង់អគ្គិសនីនៅក្នុងផលិតផលរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន