Apple អាចនឹងបញ្ចេញកំណែ Update ថ្មីសម្រាប់ iPhone 14 Pro Series ដើម្បីធ្វើការជួសជុលបញ្ហាអេក្រង់ចេញពន្លឺឆ្នូតៗនៅបើកដំណើរការម៉ាស៊ីនដែលខ្លួនទទួលបានរបាយការណ៍ជាច្រើនពីម្ចាស់ iPhone 14 Pro និង iPhone 14 Pro Max។ ក្នុងរបាយការណ៍ដែលទទួលបានពីអ្នកប្រើ iPhone 14 Pro បង្ហាញថា នៅពេលបើកដំណើរការម៉ាស៊ីននៅលើអេក្រង់ iPhone មានលោតចេញនៅពន្លឺឆ្នូតៗទទឹងអេក្រង់ ហើយក៏បាត់ទៅវិញបន្ទាប់ពីប៉ុន្មានវិនាទីក្រោយ។ ហើយបញ្ហានេះក៏កើតមាននៅពេលដាស់ពន្លឺអេក្រង់ផងដែរ។
យ៉ាងណាមិញក្រោយពីទទួលបានរបាយការណ៍នេះ Apple ក៏បានចេញមកបញ្ជាក់ថា បញ្ហាកើតឡើងនេះមិនមែនមកពីបញ្ហាផ្នែករឹង (Hardware) នោះទេ គឺបណ្តាលមកពីបញ្ហា iOS bug។ ម្ចាស់ iPhone 14 Pro Series មួយចំនួនបានរាយការណ៍ថា ពួកគេបានយក iPhone របស់ពួកគេទៅកាន់ហាង Apple Store ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះជូនពួកគេ។ បញ្ហានេះ គឺកើតមានឡើងក្រោយពេលដែលបានធ្វើបច្ចុប្បន្នភាពឡើងមកកំណែ iOS16.2 ប៉ុន្តែទោះជាយ៉ាងណាក៏មានរបាយការណ៍មួយចំនួនផ្សេងទៀតក៏បានបញ្ជាក់ថា វាក៏កើតមានឡើងនៅលើកំណែ iOS ជំនាន់មុនផងដែរ។
Apple Support Representative បានរបាយការណ៍នៅលើគណនី Reddit ថា Apple នឹងដោះស្រាយបញ្ហានេះតាមរយះការបញ្ចេញកំណែ Update ថ្មីក្នុងពេលឆាប់ៗនេះ។ តាមរយះសេចក្តីប្រកាសបាននិយាយថា បញ្ហានេះ គឺកើតឡើងដោយសារតែបញ្ហា Drivers ដែលមិនមែនមកពីបញ្ហា Hardware នោះឡើយ។ មានសេចក្តីរាយការណ៍ពីអ្នកប្រើមួយចំនួនបាននិយាយថា បញ្ហាលោតចេញពន្លឺឆ្នូតទទឹងអេក្រង់អាចដោះស្រាយបានតាមរយះបិទមុខងារ AOD (Always on Display)។ Apple ត្រូវបានគេរំពឹងថា នឹងផ្តល់នូវព័ត៌មានលម្អិតបន្ថែមទៀតអំពីបញ្ហានេះ ហើយនឹងទម្លាក់ការ Update ថ្មីដើម្បីជួសជុលបញ្ហានេះក្នុងពេលឆាប់ៗនេះ៕