no-alternative title

Redmi Note 12 Turbo មានគែមអេក្រង់ស្តើងជាង iPhone 14 ទៅទៀត

កាលពីម្សិលមិញនេះក្រុមហ៊ុន Redmi ទើបតែមានការប្រកាសចេញថា ស្មាតហ្វូន Redmi Note 12 Turbo នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននាថ្ងៃទី 28 ខែមីនាខាងមុខនេះហើយ ដោយស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតលើពិភពលោក ដែលបំពាក់នូវបន្ទះឈីប Snapdragon 7 Plus Gen 2។ ជាមួយគ្នា កាលពីម្សិលមិញ គេក៏មានការទម្លាយការឌីស្សាញស្មាតហ្វូននេះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន Redmi បានបញ្ចេញនូវរូបភាពថ្មីរបស់ស្មាតហ្វូន Redmi Note 12 Turbo នេះ ដោយមានការបញ្ជាក់ពីការឌីស្សាញថ្មីទៀតហើយ។ Redmi បានបញ្ជាក់ថា Redmi Note 12 Turbo គឺមានគែអេក្រង់ស្តើងខ្លាំងមែនទែន គឺស្តផើងជាងស្មាតហ្វូន iPhone 14 ទៅទៀត។ រូបភផាពខាងលើនេះ គឺមាបបង្ហាញពីអេក្រង់របស់ Note 12 Turbo ជាមួយនិងរូបរាង ultra-thin bezels នៅលើជ្រុងទាំងបួនតែម្តង។ ស្មាតហ្វូននេះមានគែម bezels ចំហៀងមានទំហំ 1.95mm និងខាងលើទំហំ 1.42mm ខាងក្រោមទំហំ 2.2mm.

 

Redmi Note 12 Turbo ត្រូវបានក្រុមហ៊ុននេះបំពាក់នូវអេក្រង់ OLED ដែលនឹងមានទំហំ 93.4% ធៀបជាមួយតួខ្លួន។ ស្មាតហ្វូននេះមានស៊ុមធ្វើពីលោហៈ និងមានទម្ងន់ 191 grams ហើយនិងកម្រ៉ាស់ 7.9mm។ ស្មាតហ្វូននេះមាបថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 67W fast charging នេះបើតាមការបញ្ជាក់នៅលើ 3C certification។ យោងតាមការបញ្ជាក់របស់ Redmi បានអោយដឹងថា ស្មាតហ្វូននេះអាចកាន់ថ្មបាន 1.3 ថ្ងៃ។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏នូវមានការប្រើប្រាស់ការស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ គ្រាន់តែមិនទាន់បញ្ជាក់ផ្លូវការណ៌ពីក្រុមហ៊ុន។

 

នៅលើរូបភាពថ្មីរបស់ស្មាតហ្វូន Redmi Note 12 Turbo នេះ ក៏នឹងការបង្ហាញថា ស្មាតហ្វូននេះ បំពាក់មកជាមួយនូវកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 64-megapixel។ ស្មាតហ្វូននេះមាន Dual stereo speakers និងរន្ធ 3.5mm audio jack ហើយនិង IR blaster។ 

ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថ្មីៗនេះ គឺមានអេក្រង់ទំហំ 6.67-អ៊ីង OLED FHD+ ល្បឿន 120Hz display កាមេរ៉ាមុខទំហំ 16-megapixel កាមេរ៉ាក្រោយ ទំហំ 64-megapixel + 8-megapixel + 2-megapixel។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 12GB LPDDR5 RAM និងអង្គចងចាំទំហំ 512GB UFS 3.1 ហើយនិងរត់ជាមួយស្បែកមុខកម្មវិធី MIUI 14 ផ្អែកលើ Android 13 OS ចេញពីប្រអប់តែម្តង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន