យោងតាមការចេញផ្សាយព័ត៌មាននៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូន Poco F5 Series ត្រូវបានគេជឿជាក់ថា ក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ស្មាតហ្វូននេះគឺមាន 2 ម៉ូដែលគឺ Poco F5 និង Poco F5 Pro។ នៅក្នុងការបញ្ជាក់ចេញពីវិញ្ញាបនបត្រ និង MIUI Codebase អោយដឹងថា ស្មាតហ្វូននេះ អាចជាម៉ូដែលមួយដែល Rebrand version ចេញពីស្មាតហ្វូន Redmi Note 12 Turbo និង Redmi K60។ ស្មាតហ្វូននេះ នឹងមានលក្ខណៈសម្បត្តិជាច្រើនដែលដូចគ្នា។
បើតាមការបញ្ជាក់នៅក្នុងវិញ្ញាបនបត្រថ្មីៗនេះ បានអោយដឹងថា ថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូន Poco F5 Pro នេះ គឺមានទំហំតូចជាងស្មាតហ្វូន Redmi K60។ ស្មាតហ្វូន Poco F5 Pro នឹងមានថាមពលថ្មទំហំ 5,160mAh ខណៈពេលដែលស្មាតហ្វូន Redmi K60 មានថាមពលថ្មធំជាងដល់ទៅ 5,500mAh។ ស្មាតហ្វូន Poco F5 Pro គឺមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Redmi K60។
ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Plus Gen 1 SoC, និងមានរ៉េម LPDDR5 RAM ហើយនិងអង្គចងចាំ UFS 3.1 storage ហើយនិងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 13-ផ្អែកជាមួយនិងស្បែកមុខកម្មវិធី MIUI 14។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.67-អ៊ីង កម្រិត QHD+ ល្បឿន 120Hz កញ្ចក់អេក្រង់ OLED និងមានកាមេរ៉ាគោលទំហំ 64MP រួមនិងប្រព័ន្ធ dual stereo speakers, IR blaster, VC liquid cooling system និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕