no-alternative title
no-alternative title

Huawei P60 Series, Mate X3, Watch Ultimate រួមនិង FreeBuds 5 នឹងឈានជើងចូលទីផ្សារសកលនៅសប្តាហ៍ក្រោយនេះហើយ

ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននិងរៀបចំព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូន Huawei P60 Series សម្រាប់ទីផ្សារសកលនៅថ្ងៃទី 09 ខែឧសភា ត្រូវនឹងសប្តាហ៍ក្រោយនេះ ដែលព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងត្រូវរៀបចំធ្វើឡើងនៅទីក្រុងម៉ូនិចប្រទេសអាល្លឺម៉ង់។ ហើយនៅក្នុងព្រឹត្តិការណ៍ពិសេសថ្ងៃនោះ ក្រៅតែពីកំពូលស្មាតហ្វូន Huawei P60 Series ក្រុមហ៊ុនក៏នឹងមានការដាក់បង្ហាញចេញនៅផលិតកំពូលផ្សេងទៀតផងដែរ ដែលនេះ គឺមានន័យថា Huawei អាចនឹងបង្ហាញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Huawei Mate X3 រួមនឹងនាឡិកាដៃឆ្លាតវៃ Huawei Watch Ultimate និងកាស FreeBuds 5 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei P60 Series ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសបង្ហាញចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះដែលរួមមានម៉ូដែល P60, P60 Pro និង P60 Art ដោយម៉ូដែលនិមួយៗត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវអេក្រង់ Quad-Curved LTPO-OLED Display កម្រិត FHD+ ទំហំ 6.67 អ៊ីង និងមានល្បឿន 120Hz refresh rate។ បន្ទះអេក្រង់កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះមានកម្រិតទឹកពណ៌ 1.07 ពាន់លានពណ៌ រួមនឹងកម្រិត PWM dimming ដល់ 1,440Hz ហើយនិងមានរន្ធទំលុះថ្ងាសមួយគ្រាប់បង្កប់ដោយសែនស័រកាមេរ៉ាសែលហ្វីទំហំ 13MP។

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះបានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8+ Gen 1 ស៊េរី 4G LTE, មានប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68 រួមនឹងប្រព័ន្ធភ្ជាប់ទៅកាន់ផ្កាយរណបដោយសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធផ្កាយរណបដ៏ធំបំផុតរបសចិន គឺក្រុមហ៊ុន Beidou។ ចំពោះប្រព័ន្ធកាមេរ៉ា Huawei P60 Series បានបំពាក់លែនកាមេរ៉ាចំនួន 3 គ្រាប់ (Triple-Len) ដែលមានសែនស័រមេទំហំ 48MP ដូចៗគ្នា ជាមួយមុខងារ f1.4-f4.0 ten-step variable physical aperture។ ហើយនៅលើ P60 និង P60 Pro មានភ្ជាប់បន្ថែមជាមួយលែន Ultra-wide ទំហំ 13MP ខណៈនៅលើ P60 Art លែន Ultra-wide ទំហ 48MP។ បន្ថែមពីនេះនៅលើ P60 ក៏មានលែន Telephoto Periscope ទំហំ 12MP មានសមត្ថភាពពង្រីកប្លង់ថតមកជិតបានដល់ 5 ដង Optical-zoom RYYB និង 100 ដង Digital-zoom range។

ដោយឡែកនៅលើ P60 Pro និង P60 Art មានភ្ជាប់នូវលែន Super-spotting night vision telephoto camera (f2.1) និងមានមុខងារ  three-axis sensor stabilization ដែលមានសមត្ថភាពពង្រីកប្លង់ថតមកជិតបានដល់ 3.5 ដង Optical-zoom និង 100 ដង Digital-zoom range ព្រមទាំងអាចប្រសម្រាប់ការថតរូបបែប Macro Len បានថែមទៀផង។ Huawei P60 និង P60 Pro មានថ្មទំហំ 4,815mAh ខណៈនៅលើម៉ូដែល Huawei P60 Art មានថ្មទំហំធំដល់ 5,100mAh ជាប្រភេទ Silicon carbon battery។ ហើយទាំងបីម៉ូដែល គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging និង 50W Wireless Charging។ ទោះជាយ៉ាងណាសម្រាប់តម្លៃនៅពេលចេញលក់នៅលើទីផ្សារសកល Huawei មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ ដូច្នេះ មានតែរងចាំតាមដានអ៊ុតតម្លៃទាំងអស់គ្នានៅថ្ងៃព្រឹត្តិការណ៍ថ្ងៃទី 09 ឧសភា សប្តាហ៍ក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម