no-alternative title

លេចធ្លាយព័ត៌មានថា Canon ក៏មានគោលដៅចាប់ដៃជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនផងដែរ

Canon ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែពិចារណាក្នុងការសហការជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ដើម្បីសម្របខ្លួនទៅនឹងទិដ្ឋភាពទីផ្សារដែលកំពុងតែវិវត្តន៍នេះ។ និន្នាការនៃភាពជាដៃគូររវាងក្រុមហ៊ុនផលិតស្មាតហ្វូន និងក្រុមហ៊ុនជំនាញផ្នែកកាមេរ៉ានេះគឺផ្តល់នូវ platform មួយសម្រាប់ការផ្លាស់ប្តូរទៅលើជំនាញនៃការថតរូបភាព imaging & optical ដែលវាបង្កើនទៅលើតម្លៃនៃម៉ាកយីហោសម្រាប់ភាគីទាំង 2 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា មកដល់ពេលនេះ មានកិច្ចសហការរវាងក្រុមហ៊ុន vivo និងក្រុមហ៊ុន Zeiss, OPPO និងក្រុមហ៊ុន Hasselblad រួមជាមួយនឹងក្រុមហ៊ុន Xiaomi និង Leica សុទ្ធតែផ្តល់នូវលទ្ធផលជាវិជ្ជមាន។ ក្រុមហ៊ុន Canon ក៏នឹងចូលរួមទៅនឹងកិច្ចសហការនេះផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍ថ្មីនេះ លោក Hiroki Ozawa ដែលជាប្រធានក្រុមហ៊ុន Canon នៅក្នុងប្រទេសចិន បានទទួលស្គាល់ថា ការកើនឡើងនៃរលកនៃកិច្ចសហការរវាងក្រុមហ៊ុនស្មាតហ្វូន និងក្រុមហ៊ុនផលិតកាមេរ៉ាគឺមានការកើនឡើង។ 

ជាមួយនិងការធ្វើបទសម្ភាសន៍នេះ គាត់ក៏បានទម្លាយទៀតថា ក្រុមហ៊ុន Canon ក៏មានការស្រាវជ្រាវយ៉ាងសកម្មទៅលើផ្នែកនេះ ប៉ុន្តែសកម្មភាពនៃសក្តានុពលរបស់ពួកគេស្ថិតនៅក្នុងការពិចារណា និងការសម្រេចចិត្តផងដែរ។ នៅក្នុងការទទួលស្គាល់ទៅលើនិន្នាការដែលបន្តនៃឧស្សាហកម្មនេះ ក្រុមហ៊ុន Canon មានគោលដៅក្នុងការវិនិច្ឆ័យដោយឯករាជ្យស្របទៅតាមទីផ្សារបច្ចុប្បន្នផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន