no-alternative title

Honda នឹងចាប់ផ្តើមផលិតរថយន្តដើរដោយថាមពល Hydrogen Fuel Cell នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ 2024

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ត្រូវបានគេរាយការណ៍ថា គ្រោងផលិតរថយន្តដែលដើរដោយថាមពល Hydrogen Fuel Cell នៅឆ្នាំ 2024។ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តម៉ូដែល Honda CR-V ដើរដោយប្រព័ន្ធ Fuel Cell នៅឯ Performance Manufacturing Center (PMC) ក្នុងទីក្រុង Marysville ក្នុងរដ្ឋ Ohio ហើយនឹងចាប់ផ្តើមផលិតរថយន្តប្រើបច្ចេកវិទ្យា Fuel Cell ពេញលេញនៅឆ្នាំ 2024 ដែលស្របតាមគោលការលុបបំបាត់សារធាតុកាបោនទាំងស្រុង ឬ Carbon neutral នៅឆ្នាំ 2050។ បច្ចេកវិទ្យា Fuel Cell គឺប្រើនូវសមាសធាតុ អ៊ីដ្រូសែន និងអ៊ុកស៊ីសែន ដើម្បីបង្កើតជាចរន្តអគ្គិសនីសម្រាប់ផ្តល់នូវថាមពលទៅឲ្យរថយន្តជំនូសឲ្យការប្រើប្រាស់អាគុយអគ្គិសនី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះគុណសម្បត្តិនៃបច្ចេកវិទ្យា  Hydrogen Fuel Cell គឺវាជួយសំអាតបរិស្ថានពីការបំពុលដោយសារធាតុកាបោនចេញពីរថយន្តប្រើចំហេះសាំង ឬរថយន្តអគ្គិសនី ហើយបច្ចេកវិទ្យានេះថ្មីនេះ ក៏ផ្តល់អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ដោយវាចំនាយពេលប្រមាណ 3 ទៅ 4 នាទីប៉ុណ្ណោះ អាចបន្តដំណើរក្នុងរយះចំងាយឆ្ងាយជាងមុន។ ទោះជាយ៉ាងណាបច្ចេកវិទ្យារថយន្តប្រើ Hydrogen Fuel Cell នេះមិនទាន់ត្រូវបានធ្វើការអនុម័តក្នុងការផលិតទ្រង់ទ្រាយធំនោះទេ ហើយសម្រាប់ស្ថានីយចាក់សារធាតុអ៊ីដ្រូសែនសារធារណៈគឺភាគច្រើនមាននៅតែក្នុងរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ រីឯការសាងសង់ស្ថានីយន៍ចាក់អ៊ីដ្រូសែនក៏មានភាពស្មុគស្មាញ និងមានតម្លៃថ្លៃខ្ពស់ជាងការសាងសងស្ថានីយន៍ចាក់ប្រេងឥន្ធនៈ និងស្ថាននីយន៍សាកថ្មទៀតផង។

 

ចំពោះរថយន្ថ Honda CR-V ម៉ូដែលប្រើនូវបច្ចេកវិទ្យា Hydrogen Fuel Cell ត្រូវបានគេដឹងថា និងមានការដាក់រួមបញ្ចូលជាមួយនឹងប្រព័ន្ធអាគុយអគ្គិសនីដើម្បីជំនួយក្នុងការសារដើម្បីបន្តការធ្វើដំណើរ នៅពេលដែលអស់សារធាតុអ៊ីដ្រូសែន និងគ្មានស្ថានីយន៍សម្រាប់បញ្ចូលអ៊ីដ្រូសែននៅជិត។ បើតាមការបញ្ជាក់របស់ Honda បានឲ្យដឹងថា Honda CR-V Hydrogen Fuel Cell អាចនឹងបង្ហាញវត្តមានក្នុងពេលណាមួយនៅជិតចូលឆ្នាំ 2024។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់បរិមាណដែលក្រុមហ៊ុនត្រូវផលិតរថយន្តប្រភេទថ្មីនេះនោះទេ។ 

 

ក្រៅពីក្រុមហ៊ុន Honda ក្រុមហ៊ុន Toyota និង General Motors បាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យា Hydrogen Fuel Cell នេះក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះផងដែរ។ ក្នុងនោះរថយន្ត Mirai Sedan របស់ Toyota ដែលប្រើបច្ចេកវិទ្យា Hydrogen បាននឹងកំពុងឈានទៅដល់ការផលិតចេញជំនាន់ទីពីរទៀតហើយ។ ចំនែកក្រុមហ៊ុន Honda បានបញ្ចេញរថយន្តប្រើនូវបច្ចេកវិទ្យា Hydrogen Fuel Cell ដំបូងរបស់ខ្លួនម៉ូដែល Honda FCX ក្នុងឆ្នាំ 2002 និងបានបណ្តាក់ទុនជាង 14 លានដុល្លារនៅក្នុងការបង្កើតបណ្តាញស្ថានីយន៍ចាក់សារធាតុអ៊ីដ្រូសែននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាផងដែរ។

 

ចំនែកក្រុមហ៊ុន BMW និង Toyota ក៏បាននឹងកំពុងសហការគ្នាក្នុងការផលិតរថយន្តប្រើនូវ Hydrogen Fuel Cell នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ហើយនៅឆ្នាំ 2024 ក្រុមហ៊ុន Bosch ក៏គ្រោងនឹងវិនិយោគជាង 1 ពាន់លានដុល្លារនៅទូទាំងពិភពលោក ដើម្បីបង្កើតបច្ចេកវិទ្យា Hydrogen Fuel Cell ដោយមានជាង 200 លានដុល្លារដើម្បីបង្កើតស្ថាននីយន៍សម្រាប់ការផ្សាយពាណិជ្ជកម្មរថយន្តដឹកទំនិញនៅរោងចក្រ South Carolina របស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន