no-alternative title

iQOO 11 ត្រូវបានក្រុមហ៊ុនបញ្ជាក់ជាថ្មីថា នឹងបង្ហាញវត្តមាននៅថ្ងៃទី 8 ធ្នូខាងមុខនេះ

កាលពីថ្ងៃទី 2 ខែធ្នូនេះ iQOO បានបញ្ជាក់ថា ខ្លូននឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី iQOO 11 ជាមួយនិងស្មាតហ្វូនថ្នាក់កណ្តាល iQOO Neo 7 SE ប៉ុន្តែអ្វីៗត្រូវបានខកខានទៅវិញដោយសារតែនៅមុនថ្ងៃនោះ មានការទទួលមរណៈភាពរបស់អតីតថ្នាក់ដឹកនាំចិន។ នៅថ្ងៃនេះមានការបញ្ជាក់ជាថ្មីពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិត ដែលប្រើបន្ទះឈីប Snapdragon 8 Gen 2 SoC និងកញ្ចក់អេក្រង់ E6 AMOLED display នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមគណនី Instagram របស់ក្រុមហ៊ុន iQOO Indonesia បានបញ្ជាក់តាម GSMArena ថា ស្មាតហ្វូន iQOO 11 នឹងមានវត្តមាននៅថ្ងៃទី 8 ខែធ្នូនេះហើយដោយព្រឹត្តិការណ៌នេះ នឹងធ្វើឡើងនៅម៉ោង 4PM ប៉ុន្តែសម្រាប់ iQOO Neo 7 SE គឺមានមិនបញ្ជាក់នោះទេ ខណៈដែលអ្នកតាមដានជឿជាក់ថា នឹងប្រកាសចេញនៅពេលតែមួយ។ សូមជំរាបថា iQOO 11 នឹងក្លាយជាស្មាតហ្វូននជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 ហើយបើតាមការផ្សាយនោះ ស្មាតហ្វូននេះ គឺមានសមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេម។ 

 

បន្ថែមពីនេះ ក៏មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ E6 AMOLED display បង្ហាញចេញបានកម្រិត 2K និងមានល្បឿន 144Hz refresh rate ហើយថែមទាំងមាន XDR engine ព្រមទាំងកម្រិត 1,800 nits និង1440Hz PWM dimming ថែមទៀត។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំធំដល់ទៅ 16GB និងអង្គចងចាំទំហំ 512GB។ 

iQOO 11 នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel និងមានគ្រាប់ទីពីរមានទំហំ 8-Megapixel OmniVision OV8B ultra-wide រួមទាំងគ្រាប់ទីបីមានទំហំ 12 ឬ 13-Megapixel portrait snapper ហើយស្មាតហ្វូននេះ ក៏នឹងមានថ្មទំហំ 5,000mAh ដែលគាំទ្រដោយកម្លាំងសាក 120W fast charging ថែមទៀតផង។

 

សម្រាប់ iQOO Neo 7 SE នឹងប្រើឈីប MediaTek Dimensity 8200 ហើយអាចនឹងមានអេក្រង់ 6.78-អ៊ីងAMOLED display កម្រិត FHD+ ល្បឿន 120Hz refresh rate ហើយនិងមានថ្មទំហំ 5,000mAh ដែលគាំទ្រដោយកម្លាំងសាក 120W fast charging ដូចសិស្សច្បង iQOO 11 អញ្ចឹងដែរ។ 

  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន