no-alternative title

រថយន្តអគ្គីសនី BYD Yuan UP ដែលតម្លៃជាង 1 ម៉ឺនដល្លារ នឹងបង្ហាញវត្តមាននៅថ្ងៃទី 5 ខែមីនាខាងមុខនេះ

BYD ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការនូវរថយន្តអគ្គីសនី BYD Yuan UP នៅថ្ងៃទី 5 ខែមីនាខាងមុខនេះហើយ ដោយរថយន្តនេះ គឺជាម៉ូដែលថ្មីជំនាន់ទី 2 របស់ Yuan ដែលត្រូវបានក្រុមហ៊ុន BYD ដាក់អោយដំណើរការនៅលើប្រព័ន្ធ e-Platform 3.0 ខណៈដែលម៉ូដែលដំបូងគឺម៉ូដែល Yuan Plus។ ថ្មីៗនេះ ក្រុមហ៊ុន BYD បានធ្វើការបែងចែកនូវម៉ាកយីហោរថយន្តរបស់ខ្លួន តាមរជ្ជកាលរបស់ស្តេចនិមួយៗ ទៅតាមម៉ូដែលរថយន្តដែលមានលក់នៅលើទីផ្សារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងរជ្ជកាល Yuan នេះ គឺត្រូវបានដាក់ឈ្មោះដោយអាណាចក្រម៉ុងហ្គោល ដែលបានគ្រប់គ្រងប្រទេសចិន នៅចន្លោះឆ្នាំ 1279 និង 1368។ ហើយម៉ូដែល Yuan UP គឺជាផ្នែកមួយរបស់ Dynasty range។ រថយន្តថ្មីនេះ គឺជាប្រភេទរថយន្តដែលមានភាពធន់ អាចបើកបរបានរលូនដូចគ្នាជាមួយនិងដំណើររបស់ជនជាតិម៉ុងហ្គោលីអញ្ចឹងដែរ។ នៅលើរថយន្តនេះ គឺមានការបំពាក់នូវម៉ូទ័រអគ្គិសនីតែមួយប៉ុណ្ណោះ ហើយនិងអាចរត់បានចំងាយ 400 km។ រថយន្តនេះ គឺជាប្រភេទ crossover ដែលមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងរថយន្ត Kia Soul អញ្ចឹង។ Yuan UP មានការឌីស្សាញជាមួយនិងគែមកោងជាងម៉ូដែលផ្សេងៗ។ 

ការឌីស្សាញទៅលើរថយន្តថ្មីនេះ គឺមានការយកគំរូតាមម៉ូដែល Song L។ Yuan UP គឺត្រូវបាន BYD រចនាផ្នែកខាងមុខដូចគ្នាទៅនឹងមុខនាគរាជ ហើយនិងមានភ្ជាប់នូវស៊ុមជុំវិញពណ៌ខ្មៅ។ រថយន្តថ្មីនេះ មានទំហំខ្លួនតូច ជាមួយនិងវិមាត្រទំហំ 4310/1830/1675 mm និងមានប្រវែងគម្លាតកង់ 2620mm។ នៅលើផ្នែកខាងមុខនៃរថយន្តនេះ គឺមានការឌីស្សាញស្លាកយីហោ Yuan (元) ខណៈដែលផ្នែកខាងក្រោយគឺមានអក្សរ BYD ដែលមានការសសេរថា thankfully មិនមែន Build Your Dreams នោះទេ។

និយាយពីផ្នែកខាងក្នុងនៃរថយន្ត Yuan UP នេះ គឺមានការឌីស្សាញភ្លឺចាំងឆ្លុះមែនទែន ខណៈដែលដំបូលខាងលើជាប្រភេទ panoramic roof និងមានការរចនាជាមួយនិងពណ៌ចម្រុះស្អាតខ្លាំង។ នៅលើរូបភាពមួយចំនួន បានបង្ហាញថា រថយន្តនេះមានពណ៌ ខ្មៅ និងពណ៌ beige ខណៈដែលរូបភាពមួយចំនួន គឺមានពណ៌ផ្កាឈូក ហើយនិង Charcoal រួមនិងពណ៌ប្រផេះស្រាល។ ផ្នែកខាងក្នុងរថយន្តមុខអ្នកបើកបរមានការបំពាក់នូវអេក្រង់ទំហំ 8.8-អ៊ីង ហើយនិងអេក្រង់នៅកណ្តាលមួយទៀតមានទំហំ 12.8-អ៊ីង សម្រាប់បញ្ជាទៅលើប្រតិបត្តិការនានា។ សម្រាប់កៅអីរបស់អ្នកបើកបរ គឺមានការបំពាក់នូវ electrically adjustable seat។

មានការព្យាករណ៌ថា ការបង្ហញវត្តមានរបស់រថយន្តថ្មីនេះ គឺនឹងមានចំនួន 3 ម៉ូដែលផ្សេងគ្នា ប៉ុន្តែមិនទាន់មានការបញ្ចេញព័ត៌មានច្បាស់នៅឡើយទេ។ រថយន្តនេះ នឹងមានជម្រើសម៉ូទ័រ 70kW ឬ 130kW ហើយសម្រាប់អាគុយអគ្គិសនី គឺនឹងមានការប្រឿប្រាស់នូវ Blade ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FinDreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD និងមានជម្រើស 32 kWh និង 45.1 kWh packs ដែលអាចបើកបរបាន 301 km ឬ 401 km។ រថយន្តជំនាន់ថ្មីនេះ គឺនឹងមានតម្លៃ 100,000 យ៉ន់ ដែលប្រហែល 13,900 ដុល្លារ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ ប៉េងលីន