no-alternative title

iPhone 16 នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ដែលមានគែមស្តើងបំផុតដើម្បីបង្កើនទំហំវិមាត្រអេក្រង់បានកាន់តែទូលាយ

ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាមានគម្រោងក្នុងការពង្រីកទំហំវិមាត្រអេក្រង់នៅលើ iPhone 16 ដែលនឹងមកដល់នៅត្រីមាសទី 3 ឆ្នាំនេះ ជាមួយការប្រើបច្ចេកវិទ្យាអេក្រង់ថ្មី Ultra-Thin Bezel Technology នេះបើតាមរបាយការណ៍ចេញពីប្រទេសកូរ៉េខាងត្បូង។ យោងតាមការចេញផ្សាយដោយកាសែត Sisa Journal បានឲ្យដឹងថា Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Border Reduction Structure (BRS) Technology ដើម្បីពង្រួមទំហំគែមអេក្រង់ផ្នែកខាងក្រោម។ BRS នឹងជួយធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធសៀគ្វីរបស់អេក្រង់រចនាឡើងបានកាន់តែតូចជាមុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមគម្រោងការណ៍ Apple អាចនឹងប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មី  borderless display technology នៅលើទូរស័ព្ទ iPhone 16 ទាំងបួនម៉ូដែលតែម្តង។ Apple ធ្លាប់មានបំណងក្នុងការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ថ្មីនេះនៅលើ iPhone ជំនាន់មុនម្តងរួចហើយ ប៉ុន្តែ មិនបានជោគជ័យ ដោយសារតែមានបញ្ហាទៅលើការកើតឡើងនៃការកើនកំដៅ។ ហើយសម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី BRS នេះ នឹងជួយធ្វើឲ្យមានភាពប្រសើរឡើងទៅលើការដោះសា្រយលើបញ្ហានៃការកើនឡើងកំដៅ។ កាលពីឆ្នាំមុន Apple បានធ្វើការកាត់បន្ថយគែមអេក្រង់របស់ iPhone 15 Pro Series អោយតូចស្តើងជាមួយការប្រើនូវប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ low-injection pressure ឬ LTPO ដោយបន្ថយគែមអេក្រង់មកនៅត្រឹម 1.5mm ប៉ុណ្ណោះ ដោយបន្ថយពីកម្រាស់ 2.2mm នៅលើ iPhone 14 Pro Series។ 

 

មានរបាយការណ៍ជាច្រើនបាននិយាយថា Apple នឹងធ្វើការបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និង iPhone 16 Pro Max ធំជាងជំនាន់ iPhone 15 Pro និង iPhone 15 Pro Max។ ដោយក្នុងនោះ iPhone 16 Pro នឹងមានអេក្រង់ទំហំ 6.27-inch ឬ 6.3-inch និងអេក្រង់ iPhone 16 Pro Max នឹងមានទំហំដល់ 6.85-inch ឬ 6.9-inch ដែលធៀបនឹង iPhone 15 Pro បច្ចុប្បន្នដែលមានទំហំ 6.1-inch និង iPhone 15 Pro Max ដែលមានទំហំ 6.7-inch។ ជាមួយការបង្កើនទំហំអេក្រង់នេះ នឹងធ្វើឲ្យវិមាត្ររបស់ iPhone 16 Pro និង 16 Pro Max ធំជាង និងខ្ពស់ជាងជំនាន់មុនបន្តិច។ ហើយការបង្កើនទំហំនេះ ក៏នឹងផ្តល់នូវភាពទូលាយសម្រាប់ការបំពាក់នូវផ្នែករឹងសំខាន់នៅខាងក្នុងរបស់ iPhone 16 Pro និង iPhone 16 Pro Max ដូចជាអាចដាក់ថ្មទំហំធំជាងមុនជាដើម។ 

ដោយឡែកសម្រាប់ iPhone 16 និង iPhone 16 Plus ត្រូវបានគេដឹងថា នឹងមានទំហំអេក្រង់ដូចគ្នានឹងជំនាន់ iPhone 15 និង iPhone 15 Plus ដដែល ប៉ុន្តែ អាចនឹងប្តូរមកប្រើបច្ចេកវិទ្យាអេក្រង់ Dynamic Island ជំនួសអេក្រង់ Wide-Notch Display នៅលើជំនាន់មុន។ ជាមួយគ្នានេះ ក៏មានការលើកឡើងថា iPhone 17 និង iPhone 17 Plus ដែលចេញនៅឆ្នាំ2025 ទំនងជានឹងមានការបង្កើនទំហំអេក្រង់ដល់ 6.27-inch និង 6.85-inch ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន