no-alternative title

ស្មាតវ៉ច Huawei Watch GT 4 Spring Edition បង្ហាញខ្លួនជាមួយខ្សែរថ្មីពណ៌ទាក់ទាញបំផុត!

នៅនពេលនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាវ៉ចម៉ូដែលពិសេសទៅលើស្មាតវ៉ចម៉ូដែល GT4 ថែមទៀតហើយ ដោយ ម៉ូដែលថ្មីនេះ គឺមានឈ្មោះថាស្មាតវ៉ច Huawei Watch GT 4 Spring Edition។ យោងតាមបញ្ជាក់នៅក្នុងប្រភពខាងលើនេះបន្តថា ម៉ូដែលពិសេស ក៏នឹងមានលក់នៅលើទីផ្សារសកលផងដែរ។ ស្មាតវ៉ចនេះ គឺមានលក្ខណៈសម្បត្តិរដូចគ្នាទៅនឹងម៉ូដែលស្តង់ដារអញ្ចឹង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលប្លែកសម្រាប់ស្មាតវ៉ចម៉ូដែលពិសេស Spring Edition នេះ គឺការបន្ថែមនូវភាពទាក់ទាញជាមួយនិងជម្រើសពណ៌ថ្មី 5 ពណ៌ដ៏ទាក់ទាញ។ សម្រាប់ស្មាតវ៉ច Huawei Watch GT4 ដែលមានទំហំ 46mm គឺមានការបញ្ចូលគ្នាដល់ទៅ 2 ពណ៌គឺ Black និង Deep Sea Blue និងមួយទៀតមានពណ៌ Black និង Spruce Green ដែលខ្សែនាឡិកានេះ គឺពិតជាធន់ក្នុងការប្រើប្រាស់បានយូរ។ សម្រាប់ស្មាតវ៉ច Huawei Watch GT4 ដែលមានទំហំ 41mm គឺមានជម្រើស 3 ពណ៌បន្ថែមទៀត រួមមាន White និង Glacier Pink, White និង Mint Green ហើយនិង White ជាមួយ Crystal Blue។ សម្រាប់ខ្សែពណ៌ស គឺជាប្រភេទខ្សែរស្បែក ខណៈពេលដែលខ្សែ 2 ពណ៌នេះ គឺជាប្រភេទ fluoroelastomer។

 

ស្មាតវ៉ច Huawei Watch GT 4 នេះមានអេក្រង់ AMOLED displays ជាមួយនឹងមុខនាឡិកាដល់ទៅ 25,000 និងមានការទ្រទ្រង់ជាមួយនិង Dual-Band GNSS សម្រាប់ការកំណត់ទៅលើទីតាំងបានយ៉ាងល្អថែមទៀតផង។ ស្មាតវ៉ចនេះ ក៏មានការទ្រទ្រង់ទៅ 100 សកម្មភាពកីឡាផងដែរ។ បន្ថែមពីនេះ នៅលើស្មាតវ៉ច Huawei Watch GT4 នេះ ក៏មានមុខងារជាច្រើនទៀតដូចជា Stay Fit feature, Activity Rings 2.0, advanced sleep tracking ជាមួយនឹង TruSeen 5.5+ និង TruSleep 3.0 ផងដែរ។ 

សម្រាប់ស្មាតវ៉ច Huawei Watch GT4 ទំហំ 46mm មានថ្មអាចប្រើប្រាស់បានដល់ទៅ 14 ថ្ងៃ ខណៈពេលដែលម៉ូដែល 41mm មានអាចប្រើប្រាស់បាន 7 ថ្ងៃ។ ស្មាតវ៉ច Watch GT 4 នេះ ទទួលបាននូវការអាប់ដេត Harmony OS 4 រួចហើយ ក៏អាចប្រើប្រាស់បាននៅលើ Android និង iOS ផងដែរ។ នៅលើនាឡិកានេះ ក៏មានមុខងារខលតាម Bluetooth ថែមទៀតផង ។ គួរបញ្ជាក់ផងដែរថា នៅពេលនេះ ក្រុមហ៊ុន Huawei បានលក់នូវស្មាតវ៉ចទំហំ 46mm និង 41mm Spring Edition នេះនៅក្នុងតម្លៃចាប់ពី £199.99 និង €219.99 ដោយរាប់បញ្ចូលទាំងខ្សែនាឡិកាស្រាប់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន