no-alternative title

Huawei Nova 12 Series បង្ហាញខ្លួននៅលើទីផ្សារប្រទេសម៉ាឡេស៊ីជាមួយបន្ទះឈីប Snapdragon

ក្រុមហ៊ុន Huawei បានបន្តបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Nova 12 Series នៅក្នុងប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូនជំនាន់ចុងក្រោយនេះ គឺមានដូចជា ម៉ូដែល Nova 12s, Nova 12 SE និង Nova 12i នេះ គឺបានបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសម៉ិចស៊ីកូកាលពីដើមសប្តាហ៍នេះផងដែរ។ បើទោះបីជាស្មាតហ្វូន Nova 12 series គឺជាស្មាតហ្វូនថ្នាក់កណ្តាលក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានឌីស្សាញយ៉ាងប្រណិតយ៉ាងប្រណិតមិនចាញ់ថ្នាក់ប្រណិតនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាដំបូងនេះ គឺជាស្មាតហ្វូន Huawei Nova 12s! ម៉ូដែលនេះ គឺមានការឌីស្សាញខ្នងខាងក្រោយដ៏ប្រណិតជាមួយ Texture ហើយនឹងកាមេរ៉ាមូលដ៏ទាក់ទាញបំផុត។ សម្រាប់ស្មាតហ្វូន Nova 12 SE គឺមានកាមេរ៉ាមូលភ្លោះខាងក្រោយ និងមានសិនស័រចំនួន 3 គ្រាប់ ខណៈពេលដែលស្មាតហ្វូន Nova 12i មានកាមេរ៉ាមូល 1 គ្រាប់ប៉ុណ្ណោះ។ ស្មាតហ្វូន  Nova 12s និង Nova 12 SE នេះ គឺមានការបំពាក់នូវអេក្រង់ OLED ទាំងអស់តែម្តង។ 

 

ស្មាតហ្វូន Nova 12s នេះ មានអេក្រង់ទំហំ 6.7-អ៊ីង គាំទ្រជាមួយនឹងល្បើន 120Hz refresh rate និងមានកម្រិតឆ្លើយតប 300Hz touch sampling rate ហើយនិងអាចបង្ហាញចេញបាន Full HD+ resolution និងគាំទ្រនូវកម្រិតពណ៌ 1.07 ពាន់លានពណ៌។ សម្រាប់ស្មាតហ្វូន Nova 12 SE នេះ មានអេក្រង់ទំហំ 6.67-អ៊ីង ទ្រទ្រង់ជាមួយនឹងកម្រិតអេក្រង់ល្បឿន 90Hz refresh rate ហើយនិងមានកម្រិតឆ្លើយតបអេក្រង់ 270Hz touch sampling rate។ អេក្រង់នេះ បង្ហាញចេញបានកម្រិត Full HD+ resolution ហើយក៏និងមានការទ្រទ្រង់ជាមួយនិងកម្រិតពណ៌ 1.07 ពាន់លានពណ៌ថែមទៀតផង។ ក្រឡកមកមើលស្មាតហ្វូន Huawei Nova 12i វិញ គឺមានអេក្រង់ទំហំ 6.7-អ៊ីងគាំទ្រជាមួយ Adaptive refresh rates 30Hz, 60Hz, 90Hz refresh rates និងកម្រិតឆ្លើយតប 270Hz touch sampling rate ហើយនិង Full HD+ resolution ថែមទៀតផង។

Nova 12 series ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon។ ស្មាតហ្វូន Huawei Nova 12s ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 778G SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន 66W wired fast charging។ នៅក្នុងការសាកថ្ម 15 នាទី ស្មាតហ្វូន Nova 12s អាចទទួលបានថាមពលថ្មបានដល់ទៅ 62%។ ស្មាតហ្វូននេះដំណើរការនូវ EMUI 14។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel អមជាមួយគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide angle lens និង laser focus sensor។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 60-Megapixel។

 

ស្មាតហ្វូននេះបំពាក់នូវ Stereo Speakers, ប្រព័ន្ធស្កែនម្រាមដៃនៅអេក្រង់, WiFi 6, Bluetooth 5.2, NFC និងមានកម្រ៉ាស់ស្តើងត្រឹមតែ 6.88mm និងទម្ងន់ 168g ប៉ុណ្ណោះ។ ស្មាតហ្វូន Nova 12 SE និង Nova 12i មានបន្ទះឈីប Snapdragon 680 SoC  រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ EMUI 14។ Nova 12 SE មានថាមពលថ្ម 4,500mAh គាំទ្រជាមួយនឹង 66W fast charging ខណៈដែល Nova 12i មានថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 40W wired fast charging។

ស្មាតហ្វូន Huawei Nova 12 SE មានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 108-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide angle ខណៈដែលគ្រាប់ទីបីមានទំហំ 2-Megapixel macro។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-megapixel។ ក្រឡេកមកមើលស្មាតហ្វូន Nova 12i វិញ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលមានទំហំ 108-Megapixel main និងមួយគ្រាប់ទៀតមានទំហំ 2-Megapixel depth sensor ថែមទៀត។ ម៉ូដែលនេះ កាមេរ៉ាខាងមុខទំហំ  8-megapixel selfie ។ ស្មាតហ្វូននេះទ្រទ្រង់នូវ WiFi 5, NFC និង  Bluetooth 5.0។ 

 

ស្មាតហ្វូន Huawei Nova 12s មានតម្លៃ  RM1,999 (422 US Dollars) ខណៈពេលដែលស្មាតហ្វូន Nova 12 SE និង  Nova 12i មានតម្លៃ RM1,499 (317$) និង RM1,299 ($275)។ ស្មាតហ្វូននេះ ក៏ដាក់អោយធ្វើការ pre-order នៅលើហាង Huawei ក្នុង shopee និង Lazada ផងដែរ។ សម្រាប់អ្នកដែលបាន pre-order ទៅលើស្មាតហ្វូន Nova 12s រហូតដល់ថ្ងៃទី 12 ខែមសានេះនឹងទទួលបាននូវស្មាតវ៉ច Huawei Watch GT3 SE និងកាដូដែលមានតម្លៃដល់ទៅ RM988 ផងដែរ។ ស្មាតហ្វូន Nova 12i នេះ អាចនឹងបង្ហាញខ្លួននៅក្នុងហាងលក់នៅថ្ងៃទី 20 ខែមេសាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន