no-alternative title

Xiaomi បោះជំហានក្នុងការផលិតនូវគ្រឿងបន្លាស់សំខាន់ៗសម្រាប់បន្ទះអេក្រង់ OLED

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែសហការជាមួយនឹងក្រុមហ៊ុន Lumilan ដែលជាក្រុមហ៊ុនជំនាញក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ក្នុងការផលិត ការលក់ និងផ្តល់សេវាកម្មទៅលើគ្រឿងសម្ភារៈសម្រាប់ OLED។ យោងតាមការបញ្ជាក់ចេញពី អ្នលទម្លាយ DCS បានអោយដឹងថា ក្រុមហ៊ុន Xiaomi មានគោលដៅក្នុងការកែលម្អរទៅលើបច្ចេកវិទ្យានៃសម្ភារៈសម្រាបើប្រើប្រាស់នៅលើអេក្រង់ថ្មីនេះ នៅក្នុងការស្រាវជ្រាវទៅលើការអភិវឌ្ឍនៃគ្រឿងបន្លាស់សំខាន់ៗនៃ OLED នេះ។ សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់អាចផលិតផលិតផលចុងក្រោយ ឬអេក្រង់ Panels ដោយខ្លួនឯងនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ នៅលើទីផ្សារប្រទេសចិន មានក្រុមហ៊ុនផលិតអេក្រង់ជាច្រើន ដូចជា BOE ដែលផលិតនូវបន្ទះអេក្រង់ OLED panels ដ៏អស្ចារ្យដែលមានភាពច្បាស់ជាងមុន និងមានគុណភាពល្អជាងមុនក្នុងការប្រើប្រាស់។ ដូច្នេះ នៅក្នុងការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗនេះ គឺបង្ហាញកាន់តែច្បាស់ពីការពង្រឹងទៅលើផលិតផលចុងក្រោយកាន់តែប្រសើរឡើងបន្ថែមទៀតទៅលើអេក្រង់។ កាលពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi ក៏ទើបតែប្រកាសនូវព្រឹត្តិការណ៍ “Xiaomi-Lumilan OLED Key Materials and Devices Joint Laboratory” នៅក្នុងទីក្រុង Ningbo ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅក្នុងប្រទេសចិនផងដែរ។

នៅក្នុងព្រឹត្តិការណ៍នៃការដាក់បង្ហាញនូវមន្ទីរពិសោធន៍នេះ លោក Wu Cangzhi ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា “គោលដៅរបស់ក្រុមហ៊ុន Xiaomi នៅក្នុងទសវត្សន៍ថ្មីនេះ គឺការវិនិយោគយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាស្នូលជាច្រើន ដើម្បីក្លាយជាក្រុមហ៊ុននាំមុខគេជាសកលទៅលើបច្ចេកវិទ្យា hard-core technology ជំនាន់ថ្មីនេះ។” ការបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Lumilan នឹងផ្តោតទៅលើឧស្សាហកម្មOLED និងការពង្រឹងទៅលើគ្រឿងបន្លាស់នៃផលិតផលអេក្រង់នេះកាន់តែប្រសើរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន