no-alternative title

បន្ទាប់ពីការដកខ្លួនរបស់ Samsung នៅពេលនេះ BOE ទទួលបានសិទ្ធិផលិតអេក្រង់សម្រាប់ iPhone SE 4

យោងតាមប្រភពថ្មីមួយចេញពីឧស្សាហកម្មអេក្រង់នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន BOE ទទួលបានសិទ្ធិនៅក្នុងការផលិតបន្ទះអេក្រង់សម្រាប់ iPhone ស៊េរីថ្មី ដែលនឹងបង្ហាញវត្តមាននៅពេលខាងមុននេះ។ ប្រភពដដែលនេះបន្តថា ការទទួលបាន នេះ គឺមិនសម្រាប់ iPhone ទាំងអស់នោះទេ គឺបានតែទៅលើម៉ូដែលថ្មី iPhone SE 4 ប៉ុណ្ណោះ។ iPhone SE 4 មានការ បំពាក់នូវអេក្រង់ទំហំ 6.1-អ៊ីង នឹងប្រើប្រាស់នូវកញ្ចក់ OLED ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងព័ត៌មានអេក្រង់នេះដែរ យោងតាមរបាយការណ៌ដែលចេញផ្សាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានទម្លាក់ចោលនូវការដេញថ្លៃនេះ ដោយសារតែគម្រោងនេះ គឺមានទំហំតូច និងមានតម្លៃធូថ្លៃជាងអេក្រង់របស់ស្មាតហ្វូន Apple ម៉ូដែលផ្សេងៗ។ របាយការណ៌ដដែលនេះ បានបញ្ជាក់បន្ថែមថា អេក្រង់ទំហំ 6.1-អ៊ីង OLED ដែលផលិតដោយ ក្រុមហ៊ុន Samsung មួយបន្ទះ គឺមានតម្លៃ 30 ដុល្លារ ទៅហើយ ខណៈដែលការដេញថ្លៃនេះ ក្រុមហ៊ុន Apple ហ៊ានថ្លៃត្រឹម 25 ដល្លារប៉ុណ្ណោះ។ ហើយតម្លៃ 25 ដុល្លារ នេះ គឺទាបជាងការផ្តល់អោយពីសំណាក់ក្រុមហ៊ុនរបស់ចិនថែមទៀតផង។

 

ដូច្នេះ បន្ទាប់ពីការដកខ្លួនចេញពីក្រុមហ៊ុន Samsung សម្រាប់គម្រោងនេះ គឺបានធ្លាក់ទៅលើក្រុមហ៊ុនផលិត អេក្រង់របស់ ប្រទេសចិន BOE និង Tianma remain។ ហើយពេលនេះ ក្រុមហ៊ុន BOE គឺជាអ្នកដែលទទួលបានសិទ្ធិផលិតអេក្រង់ iPhone SE 4 ទាំងស្រុងហើយ។ អ្នកតានដាននៅក្នុងឧស្សាហ៌កម្មនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung មិនមែនធ្វើការវិនិយោគគ្រប់ទម្រង់ទាំងអស់នោះទេ។ ប្រសិនមិនចំណេញច្រើនក្រុមហ៊ុននេះ នឹងមិនសម្រេចវិនិយោកឡើយ ជាក់ស្តែងដូចគម្រោងនេះអញ្ចឹង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន