no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung ត្រូវគេទម្លាយថា នឹងប្រើនូវបន្ទះឈីបជំនាន់ថ្មី Exynos 2500 នៅលើ Galaxy S25 Series ហើយនិង Galaxy Book

បន្ទះឈីបជំនាន់ថ្មីរបស់ Samsung Electronics គឺ Exynos 2500 ត្រូវបានគេរាយការណ៍ថា នឹងមានពីរជម្រើសផ្សេងគ្នា ដោយក្នុងនោះមួយស៊េរីប្រើអង្គ CPU ចំនួន 8-core និងមួយផ្សេងទៀតមាន CPU ចំនួន 10-core ដែលនិងត្រូវប្រើនៅលើឧបករណ៍៍ពីរប្រភេទផ្សេងគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំ 2023 ក្រុមហ៊ុន Samsung បានបញ្ចេញបន្ទះឈីប Exynos កំពូលរបស់ខ្លួននោះទេ ដោយកាលនោះស្មាតហ្វូនកំពូល Galaxy S23 Series គឺប្រើបន្ទះឈីប Snapdragon 8 Gen 1 For Galaxy ទាំងអស់តែម្តង។ ប៉ុន្តែ សម្រាប់ Galaxy S24 Series ដែលចេញកាលពីដើមឆ្នាំ 2024 នេះ គឺមានជម្រើសម៉ូដែលប្រើបន្ទះឈីប Snapdragon 8 Gen 3 (អាមេរិក, ចិន, កាណាដា)  ហើយក៏មានម៉ូដែលប្រើបន្ទះឈីប Exynos 2400 សម្រាប់ទីផ្សារទូទាំងសកល។ ហើយនៅឆ្នាំបន្ទាប់នេះ (2025) Samsung នឹងធ្វើការប្រកាសចេញបន្ទះឈីបជំនាន់ថ្មីបន្ទាប់មួយទៀត គឺ Exynos 2500។

យោងទៅលើការបង្ហោះនៅលើគណនី X (Twitter) ដែលមានឈ្មោះថា Connor បានបញ្ជាក់ថា Samsung មានគម្រោងក្នុងការប្រកាសចេញ Exynos 2500 ដែលមាន CPU ចំនួន 8-core សម្រាប់ស្មាតហ្វូន និង Exynos 2500 ដែលមាន CPU ចំនួន 10-core សម្រាប់កុំព្យូទ័រ។ បើតាមការបញ្ជាក់ពីគណនីខាងលើសម្រាប់បន្ទះឈីប Exynos 2500 10-core CPU គឺសម្រាប់ប្រើនៅលើឧបករណ៍ Galaxy Tab និង Galaxy Book ចំនែក Exynos 2500 8-core CPU នឹងត្រូវប្រើនៅលើស្មាតហ្វូនកំពូល Galaxy S25 Series។

Samsung Exynos 2500 នឹងប្រើប្រព័ន្ធតំរៀប CPU បែប 4+4 Core ស្រដៀងគ្នានឹង MediaTek Dimensity 9300។ Samsung នឹងប្រើប្រព័ន្ធបន្ទះឈីប Snapdragon X Elite Processor នៅលើ Galaxy Book ជំនាន់ថ្មីរបស់ខ្លួន ដូច្នេះ ការប្រើបន្ទះឈីប Exynos 2500 នៅក្នុង Galaxy Book ហាក់មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប្រភពក៏បានបញ្ជាក់បន្ថែមទៀតថា Samsung ក៏នឹងធ្វើការពង្រឹងទៅលើប្រព័ន្ធ NPU ដើម្បីធ្វើឲ្យការដំណើរការកាន់តែមានប្រសិទ្ធិភាពខ្ពស់ Advanced AI។ បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Samsung នឹងប្រើនៅសមាសភាគថ្មីឈ្មោះថា “TPU” រួមជាមួយប្រព័ន្ធ G-NPU និង S-NPU នៅលើបន្ទះឈីបជំនាន់ថ្មីថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន