no-alternative title

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

បើតាមរបាយការណ៍ថ្មីចុងក្រោយចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានធ្វើការព្យាករណ៍ថា ទីផ្សារលក់រថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌានឹងមានការកើនឡើងខ្ពស់ក្នុងឆ្នាំ 2024 នេះ។ ក្នុងរបាយការណ៍បានធ្វើការព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌានឹងកើនឡើងដល់ 66% ក្នុងឆ្នាំ 2024 នេះ បើធៀបនឹងការលក់ក្នុងឆ្នាំ 2023 ដោយក្នុងនោះទីផ្សារលក់រថយន្តអគ្គិសនីប្រភេទដឹកអ្នកដំណើរ (passenger vehicle(PV)នឹងមានការកើនឡើង 4%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពី Counterpoint Research ក៏បានធ្វើការព្យាករណ៍ថា នៅឆ្នាំ 2030 ការលក់រថយន្តសម្រាប់ធ្វើដំណើរ (PV) នៅក្នុងទីផ្សារប្រទេសឥណ្ឌានឹងកើនចំនួនមួយភាគបីនៃការលក់រថយន្ត PV ប្រចាំឆ្នាំក្នុងប្រចាំឆ្នាំ។ នៅក្នុងឆ្នាំ 2023 ក្រុមហ៊ុន Tata Motors របស់ប្រទេសឥណ្ឌា គឺជាក្រុមហ៊ុនដែលមានភាពលេចធ្លោរជាងគេក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសឥណ្ឌា ដោយក្តោបបានចំនែកទីផ្សារ ពីរភាគបី ក្នុងទីផ្សារសរុប។ ទោះជាយ៉ាងណាក៏ដោយគម្រោងក្នុងការហក់ចូលទីផ្សាររថយន្តរបស់ក្រុមហ៊ុន Maruti Suzuki នៅឆ្នាំ 2025 អាចនឹងទាញយកចំនែកទីផ្សាររបស់ក្រុមហ៊ុន Tata Motors នៅក្នុងប្រទេសឥណ្ឌា។

 

លើសពីនេះ ម៉ាកយីហោរថយន្តអគ្គិសនី VinFast របស់វៀតណាមក៏បានប្រកាសពីផែនការបង្កើតរោងចក្រផលិតនៅតំបន់ Tamil Nadu ដែលបង្ហាញពីការកើនឡើងនៃការវិនិយោគឧស្សាហកម្មនៅក្នុងវិស័យ យានយន្តអគ្គិសនីរបស់ប្រទេសឥណ្ឌា។ និន្នាការនេះគូសបញ្ជាក់ពីការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព និងបរិស្ថាននៅក្នុងឧស្សាហកម្មរថយន្ត ដូចដែលបានកត់សម្គាល់នៅក្នុងរបាយការណ៍របស់ Counterpoint ។ លោក Liz Lee ដែលជានាយករងនៅក្រុមហ៊ុន Counterpoint Research ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា ដើម្បីជំរុញការលក់ផងដែរ។ 

 

ក្រុមហ៊ុនដូចជា Ola, Reliance New Energy និង ACC Energy Storage បានធ្វើការវិនិយោគយ៉ាងសំខាន់នៅក្នុងតំបន់នេះ។ រួមផ្សំជាមួយនឹងគំនិតផ្តួចផ្តើមក្រោមពាក្យស្លោកថា “Make in India” របស់រដ្ឋាភិបាលឥណ្ឌ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃដើមផលិតកម្ម និងជំរុញការលក់រថយន្តអគ្គិសនីបន្ថែមទៀត។ រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីដូចជាគម្រោង PLI សម្រាប់កោសិកាគីមីកម្រិតខ្ពស់ Advanced Chemistry Cells ហៅកាត់ថា ACC និងការកាត់បន្ថយពន្ធនាំចូលថ្មីៗសម្រាប់រថយន្ត អគ្គិសនីថ្មីដែលមានតម្លៃក្រោម $35,000។ ទាំងនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា។

នៅឆ្នាំ 2023 ក្រុមហ៊ុនផលិតរថយន្ត Mahindra & Mahindra របស់ប្រទេសឥណ្ឌា មានកំណើនការលក់កើនឡើងគួរឱ្យកត់សម្គាល់ដោយមានចំណែកទីផ្សារកើនឡើង 2,476% ដែលភាពជោគជ័យរបស់ក្រុមនហ៊ុននេះ គឺបានមកពីការលក់រថយន្តអគ្គិសនីប្រទេស SUV របស់ខ្លួនជាពិសេសម៉ូដែល XUV400។ ចំនែកម៉ាករថយន្តអគ្គិសនីផ្សេងទៀតដូចជា MG Motor និង BYD ក៏ដំណើរការល្អផងដែរ ដោយ BYD ឈេរនៅក្នុងបញ្ចីនៃម៉ាកយីហោរថយន្តអគ្គិសនីកំពូលទាំងប្រាំរបស់ឥណ្ឌាថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន