no-alternative title

ក្រុមហ៊ុន Motorola បានទម្លាយនូវព័ត៌មានស្មាតហ្វូនថ្មីជំនាន់ថ្មីមួយ ដែលសង្ស័យថាអាចជាម៉ូដែល Moto G64 5G

ថ្មីៗនេះ ក្រុមហ៊ុន Motorola នៅក្នុងប្រទេសឥណ្ឌា ទើបតែបង្ហោះនូវវីដេអូថ្មីមួយនៅលើ X ដែលបានបញ្ជាក់ថា ខ្លួននឹងមានការរៀបចំនូវព្រឹត្តិការណ៍នៃការសម្ពោធនូវស្មាតហ្វូន Moto G64 5G នៅថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ស្មាតហ្វូន Moto G64 5G នេះ នឹងមានបន្ទះឈីប Dimensity 7025 SoC រ៉េម 12GB RAM អង្គចងចាំ 256GB storage ហើយនិងថាមពលថ្មទំហំ 6,000mAh។ ស្មាតហ្វូននេះ នឹងដាក់លក់នៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន  Motorola នៅក្នុងប្រទេសឥណ្ឌា និង Flipkart ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានរៀបចំនូវ Promo Page សម្រាប់ស្មាតហ្វូននេះ ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ដែលមានអេក្រង់ទំហំ 6.5 អ៊ីង FullHD+ ល្បឿន 120Hz display កាមេរ៉ាគោល 50MP គាំទ្រជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ហើយនិងកាមេរ៉ាខាងមុខទំហំ 16MP។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មាន បច្ចេកវិទ្យា IP52 ហើយនិងបច្ចេកវិទ្យាសាកថ្មលឿន 33W charging ទៀតផង។ ស្មាតហ្វូនថ្មីនេះ មានបំពាក់នូវ Stereo Speakers គាំទ្រជាមួយនឹងការទ្រទ្រង់នូវ  Dolby Atmos ផងដែរ។ 

 

បន្ថែមពីនេះ ស្មាតហ្វូន Moto G64 5G នេះ ក៏នឹងមានដំណើរការនូវ Android 14 ហើយវាអាច upgrade ទៅកាន់ Android 15 និងមានទំហំ 8GB-128GB។ ជាមួយគ្នានេះ ក្រុមហ៊ុន Motorola នៅក្នុងប្រទេសឥណ្ឌា ក៏បានបង្ហោះនូវវីដេអូខ្លីមួយនៅលើ X ដែលមានការបង្ហាញថា ស្មាតហ្វូននេះមានអេក្រង់ punch-hole នៅកណ្តាលថែមទៀតផង។ ក្រុមហ៊ុននេះ បាននិយាយថា Moto G64 5G គឺជាស្មាតហ្វូនដ៏ខ្លាំងក្លា ហើយវានឹងបង្ហាញខ្លួនឆាប់ៗនេះ។

 

បើតាមអ្នកទម្លាយ Evan Blass ក៏បានបញ្ជាក់ដែរថា នេះអាចជាស្មាតហ្វូន Motorola Moto G64 5G។ មើលទៅលើរូបភាព និងវីដេអូចែករំលែកដោយលោក Blass គឺបានទម្លាយថា ស្មាតហ្វូន Moto G64 នេះនឹងមាន 2 ពណ៌ជាមួយនឹងទំហំ 256GB ។ ស្មាតហ្វូន Motorola Moto G64 5G នេះ មានអេក្រង់  punch-hole display នៅផ្នែកខាងមុខ និងកាមេរ៉ាភ្លោះនៅខាងក្រោយជាមួយនឹង 50MP។ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹង Android 14, 12GB RAM និង octa-core processor (6 cores @ 2GHz, 2 cores @ 2.5GHz) ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន