no-alternative title

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

បើតាមរបាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះ បានចង្អុលបង្ហាញថា iPhone 17 Pro ដែលចេញនៅឆ្នាំក្រោយ (2025) នឹងជាស្មាតហ្វូនដំបូងគេដែលប្រើបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីទំហំត្រឹម 2nm របស់ក្រុមហ៊ុន TSMC។ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់តៃវ៉ាន TSMC បានធ្វើការប្រកាសពីដំណើរការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីមានទំហំត្រឹម 2nm ក្នុងឆ្នាំ 2022 ហើយ iPhone 17 Series ត្រូវបានប្រកាសថាជាទូរស័ព្ទដំបូងគេដែលនឹងប្រើបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកនៅពេលនេះបើតាមប្រភពរបាយការណ៍មួយដែលមិនបញ្ចេញឈ្មោះ បានធ្វើការបញ្ជាក់ថា TSMC នឹងធ្វើការផលិតសាកល្បងក្នុងទំហំតូចសម្រាប់បច្ចេកវិទ្យាបន្ទះឈីបទំហំតូចថ្មី 2nm Process របស់ខ្លួន ហើយក្រុមហ៊ុននេះទំនងជានឹងបង្ហាញចេញផ្លូវការណ៍សម្រាប់បច្ចេកវិទ្យាបន្ទះឈីបថ្មីនេះនៅចុងឆ្នាំ 2024 នេះ ចំនែកសម្រាប់សង្វាក់ផលិតទ្រង់ទ្រាយធំនៃបច្ចេកវិទ្យាបន្ទះឈីបខ្នាត 2nm អាចនឹងចាប់ផ្តើមនៅឆ្នាំ 2025 ដែលជាឆ្នាំនៃការបង្ហាញវត្តមានរបស់ទូរស័ព្ទ iPhone 17 Series របស់ Apple។

 

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានធ្វើការយ៉ាងជិតស្និតជាមួយ TSMC ជុំវិញការអភិវឌ្ឍន៍បន្ទះឈីបថ្មីដែលមានទំហំត្រឹម 2nm។ ហើយក្រៅតែពីការប្រើសម្រាប់ iPhone 17 Pro Series ហើយ បច្ចេកវិទ្យាបន្ទះឈីបស្តង់ដារខ្នាត 2nm ក៏នឹងបន្តឥទ្ធិពលដល់សង្វាក់ផលិតបន្ទះឈីប Apple Silicon Mac Chip ថែមទៀតផង។

ចំនែកជំហានបន្ទាប់ពីសង្វាក់នៃការផលិតបច្ចេកវិទ្យាបន្ទះឈីបខ្នាត 2nm Process នេះទៅ នៅក្នុងឆ្នាំ 2026 ត្រូវបានគេព្យាករណ៍ថា បច្ចេកវិទ្យាបន្ទះឈីបខ្នាត 1.4nm ក៏អាចនឹងត្រូវបានអភិវឌ្ឍន៍បន្តផងដែរ។ សម្រាប់ iPhone 16 Series និង iOS18 ដែលត្រៀមបង្ហាញខ្លួននៅមុនដំណាច់ឆ្នាំ 2024 នេះ ត្រូវបានគេរំពឹងថា នឹងមានការផ្តោតសំខាន់បំផុតទៅលើប្រព័ន្ធបច្ចេកវិទ្យា AI Generative ជាជាងការប្តូរមកប្រើបន្ទះឈីបជំនាន់់ថ្មីខ្នាត 2nm នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន