no-alternative title

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

កាលពីម្សិលមិញនេះក្រុមហ៊ុន Xiaomi-Redmi បានធ្វើការប្រកាសចេញស្មាតហ្វូជំនាន់ថ្មីម៉ាក Redmi Turbo 3 រួមជាមួយថាបប្លែតជំនាន់ថ្មីម៉ាក Redmi Pad Pro នៅទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ Redmi ក៏បានបញ្ចេញម៉ូដែលពិសេសសម្រាប់ឧបករណ៍ជំនាន់ថ្មីទាំងពីរផងដែរ ដោយមានឈ្មោះថា Harry Potter Edition ដែលមានការរចនាស្អាតប្លែកទាក់ភ្នែកខុសពីម៉ូដែលស្តង់ដារនៃឧបករណ៍ទាំងពីរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Redmi Turbo 3 និង Pad Pro គឺជាឧបករណ៍ថ្មីដែលបំពាក់នូវគុណសម្បត្តិថ្នាក់ខ្ពស់កម្រិត Premium Specification ប៉ុន្តែ មានតម្លៃធូរថ្លៃ។ សម្រាប់ Redmi Turbo 3 គឺមានបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបដូចជាមុខងារបញ្ជាពីចំងាយ Air-Gestures និងមុខងារលប់រូប ឬវត្ថុចេញពីរូបភាពដែលបានថតហៅថា AI-based object eraser ដែលមានដំណើរការដូចគ្នាទៅនឹងមុខងារ Magic Eraser របស់ Google ដែរ។

 

សម្រាប់ Redmi Pad Pro គឺជាថែបប្លែតដំបូងគេក្នុងលោកដែលមានម៉ូដែលពិសេស Harry Potter Limited Edition។ Redmi Pad Pro បំពាក់នូវបច្ចេកវិទ្យាអេក្រង់ LCD កម្រិត 1.5K ល្បឿន 120Hz ទំហំ 12.1-inch និងដំណើរការដោយបន្ទះឈីប Snapdragon 7s Gen 2 SoC ភ្ជាប់ជាមួយថ្មទំហំយក្ស 10,000mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 33W Wired Fast Charging។

 

ចំនែកស្មាតហ្វូន Redmi Turbo 3 វិញ  គឺមានអេក្រង់ទំហំ 6.67-អ៊ីង ប្រភេទ OLED Display ដែលមានការឌីស្សាញជាមួយនឹងគែមជុំវិញតូចស្តើងបំផុត ultra-thin bezels ជាមួយសមត្ថភាពគាំទ្រកម្រិតបង្ហាដល់ 1.5K ក្នុងល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺអេក្រង់ខ្ពស់បំផុតដល់ 2,400nits។ ស្មាតហ្វូនស៊េរីថ្មីនេះមានកាមេរ៉ា 2 គ្រាប់ដោយមានសែនស័រគោលទំហំ 50MP ជាប្រភេត Sony LYT-600 មានមុខងារ OIS រួមជាមួយទំហំ 8MP ultra-wide-angle lens និងមានកាមេរ៉ាខាងមុខទំហំ 20MP។

សម្រាប់កំលាំងម៉ាស៊ីនវិញ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 ភ្ជាប់ដោយរ៉េមទំហំធំបំផុតដល់ 16GB ជាមួយម៉េមូរីទំហំធំដល់ 512GB។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 90W Wired Fast Charging ព្រមទាំងដំណើរការដោយ HyperOS នៅលើ Android 14 ចេញពីប្រអប់តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន