no-alternative title

realme GT Neo 6SE បំពាក់អេក្រង់កម្រិតពន្លឺ 6,000nits និងប្រើបន្ទះឈីប Snapdragon 7+ Gen 3 បានប្រកាសចេញជាមួយតម្លៃខ្ទង់ $250

ក្រុមហ៊ុន realme  ទើបតែបានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល GT Neo 6SE នៅទីផ្សារប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាអ្នកស្នងដំណែងបន្តពីម៉ូដែល GT Neo 5 SE ដែលចេញកាលពីឆ្នាំ 2023។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ មានការធ្វើឲ្យប្រសើរឡើងនៅលើមុខងារមួយចំនួន ក្នុងនោះមានដូចជាបច្ចេកវិទ្យាអេក្រង់ដែលមានកម្រិតពន្លឺខ្ពស់បំផុតដល់ 6,000nits និងដំណើរការដោយបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 7+ Gen 3 ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Realme GT Neo 6SE បានបំពាក់នូវបន្ទះអេក្រង់ទំហំ 6.78-inch ជាប្រភេទអេក្រង់ OLED Display ដែលបំពាក់នូវបច្ចេកវិទ្យា S1 luminescent material របស់ក្រុមហ៊ុន BOE ហើយក៏ជាបច្ចេកវិទ្យាអេក្រង់ដំបូងពីក្រុមហ៊ុនដែលមានកម្រិតពន្លឺខ្ពស់ដល់ 6,000nits។ បន្ថែមពីនេះកម្រិតពន្លឺ6,000nits peak brightness នៅលើអេក្រង់ GT Neo 6SE ក៏គាំទ្រជាមួយនឹងការបង្ហាញមាតិកា HDR ថែមទៀតផង។ ទោះជាយ៉ាងណាបច្ចេកវិទ្យាអេក្រង់នេះ គឺអាចបង្ហាញនូវកម្រិតពន្លឺខ្ពស់ជាអតិបរមាទូទៅបានដល់ 1,600nits និងកម្រិតពន្លឺប្រើការទូទៅប្រចាំថ្ងៃដល់ 1,000nits។

ទន្ទឹមនឹងនេះ អេក្រង់របស់ realme GT Neo 6 SE គាំទ្រកម្រិតបង្ហាញបាន 2780 x 1264px ជាមួយល្បឿន 120Hz និងប្រើបច្ចេកវិទ្យាបង្ហាញ 8T LTPO Technology ព្រមទាំងគាំទ្រសំពាធសំគាល់បានដល់ 2,500Hz។ លើសពីនេះទៅទៀតអេក្រង់របស់ Neo GT 6SE នៅគាំទ្រមុខងារ  2160Hz high-frequency PWM dimming និងបច្ចេកវិទ្យា 3+1 Pulse DC-like low-stroboscopic technology ដែលផ្តល់នូវការបង្ហាញចេញប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានផាសុខភាពក្នុងការទស្សនា។ អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានស្រោបការពារដោយកញ្ចក់់ Gorilla Glass Victus 2 ហើយនិងមានគែមអេក្រង់តូចស្តើងបំផុតត្រឹម 1.36mm តែប៉ុណ្ណោះ ដែលធ្វើឲ្យផ្ទៃអេក្រង់មានភាពស្រឡះល្អ។ 

 

លើសពីនេះទៅទៀត realme ក៏បានបន្ថែមនៅបច្ចេកវិទ្យាថ្មី Greenfield AI eye protection technology និងAI gaming eye protection technology ដោយក្រុមហ៊ុនបានបញ្ជាក់ថា GT Neo 6 SE គឺជាស្មាតហ្វូនដែលដំបូងរបស់ខ្លួនដែលមានមុខងារពិសេសសម្រាប់ការពារភ្នែកហៅថ “Active eye protection solution”។ realme GT Neo 6 SE មានជម្រើសពីរពណ៌ គឺពណ៌ទឹកប្រាក់ និងពណ៌បៃតង ជាមួយការប្រើប្រាស់បច្ចេកវិទ្យារួមផ្សំ nano mirror coating និង AG technology ដែលធ្វើឲ្យតួររបស់ស្មាតហ្វូនមើលទៅដូចស្រោបដោយសារធាតុ Titanium អីចឹង។

 

Realme GT Neo 6 SE បំពាក់បន្ទះឈីប Snapdragon 7+ Gen 3 ភ្ជាប់ដោយរ៉េមទំហំចាប់ពី 8GB ដល់ 16GB ជាមួយអង្គផ្ទុកទិន្នន័យទំហំចាប់ពី 256GB ដល់ 512GB។ ស្មាតហ្វូននេះ មានថ្មទំហំ 5,500mAh ភ្ជាប់ជាមួយឈីប SuperVOOC S Power Management ដើម្បីបង្កើនអាយុកាលប្រើប្រាស់របស់ថ្មបានរយះពេលយូរអង្វែង។ ទោះជាមានថ្មទំហំធំ ប៉ុន្តែទំងន់ស្មាតហ្វូនស្រាលត្រឹម 191 ក្រាមប៉ុណ្ណោះ។ សម្រាប់ការសាកភ្លើងវិញ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging ដែលសាកពី 0% ទៅ 50% ប្រើពេលខ្ទង់ប្រមាណ 12 នាទីប៉ុណ្ណោះ។ realme បានបញ្ជាក់ថា សម្រាប់ថ្មរបស់ realme GT Neo 6SE មានអាយុកាលប្រើប្រាស់បានដល់ទៅជាង 4 ឆ្នាំឯណោះ។

ចំពោះប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូវិញ realme GT Neo 6SE មានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ដោយមានសែនស័រមេទំហំ 50MP Sony IMX882 មានមុខងារ OIS រួមនឹងសែនស័រ Ultrawide ទំហំ 8MP Sony IMX355 និងមានកាមេរ៉ាសែលហ្វីទំហំ 32MP Sony IMX615 ជាលែនទំលុះថ្ងាសអេក្រង់។ សម្រាប់មុខងារសំខាន់ៗជាច្រើនទៀតរបស់ GT Neo 6SE រួមមាន IR blaster, X-axis linear motor សម្រាប់មុខងារ haptic feedback, all-round NFC សម្រាប់ការទូទាត់ប្រាក់ និងការតភ្ជាប់ផ្សេង, ប្រព័ន្ធdual-frequency GPS, IP65 dust and water resistance, in-display fingerprint sensor, ក៏ដូចជាគាំទ្រការដំឡើងមកជាមួយ Realme UI 5.0 ចុងក្រោយចេញប្រអប់ស្រាប់ជាដើម។

 

Realme GT Neo 6SE នឹងត្រូវចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 17 ខែមេសា ខាងមុខនេះ នៅគ្រប់បណ្តាញលក់ក្នុងប្រទេសចិនដែលមានតម្លៃចាប់ពីខ្ទង់ប្រហែល $250/$260/$290 ដល់ $330 ទៅតាមជម្រើសរ៉េម និងទំហំផ្ទុកក្នុងម៉ាស៊ីន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន