no-alternative title

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leitz Phone 3 ជំនាន់ថ្មីមួយទៀតនៃស្មាតហ្វូន Leica Leitz Phone 2 ដែលបានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ 2022 កន្លងទៅនេះ។ ស្មាតហ្វូននេះ គឺជាសមិទ្ធិផលថ្មីមួយ ដែលមានកិច្ចសហការរវាងក្រុមហ៊ុន Leica, Sharp និង SoftBank។ Leitz Phone 3 គឺជាស្មាតហ្វូននេះ ដែលមានការផ្តោតខ្លាំងទៅលើសមត្ថភាពនៃការថតរូបភាព និងកាមេរ៉ា Leica ដែលមានបំពាក់នៅលើស្មាតហ្វូននេះ។ ដូចគ្នាទៅនឹងស្មាតហ្វូនមុននេះដែរ ស្មាតហ្វូន Leitz Phone 3 នេះអាចរកទិញបាននៅក្នុងប្រទេសចិនបាន ចាប់ពីថ្ងៃទី 19 ខែមេសានេះ។ ក្រុមហ៊ុននេះមិនទាន់បានទម្លាយអំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ចេញពីប្រភពខាងលើនេះ បន្តថា តួរខ្លួនរបស់ស្មាតហ្វូន Leitz Phone 3 នេះ គឺមានប្រើប្រាស់នូវសមាសភាគ polycarbonate texture ជាមួយនឹងកាមេរ៉ា Leica។ ស្មាតហ្វូនថ្មីនេះ មានទម្ងន់ 209g។ ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាស្រដៀងគ្នាទៅនឹងស្មាតហ្វូន Leitz Phone 2 ដែលមានកាមេរ៉ាគោលទំហំ 47.2MP គាំទ្រដោយសិនស័រ 1-អ៊ីង និងមានមុខងារ “eight phase detection autofocus” ថែមទៀតផង។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Leica នេះ បានអោយដឹងថា សិនស័ររនេះ គឺមានផ្តោតទៅលើគុណភាពរូបភាពបានយ៉ាងល្អ ជាពិសេសនៅក្នុងពេលថតរូបភាពនៅកន្លែងដែលមានពន្លឺទាប។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានការប្រើប្រាស់នូវឡែន 19mm focal length។

 

និយាយពីកាមេរ៉ាមុខវិញ នៅលើស្មាតហ្វូន Leitz Phone 3 នេះ គឺការបំពាក់នូវកាមេរ៉ាទំហំ 12.6 Megapixels គាំទ្រនូវមុំថតបាន 78 ដឺក្រ FoV និងមានកម្រិត f/2.3 Aperture។ នៅក្នុងនោះកាមេរ៉ារបស់ Leitz Phone 3 ក៏នូវមុខងារពិសេសមួយទៀតគឺ “Leica Perspective Control” ដែលមាននៅលើកាមេរ៉ា Leica ប៉ុណ្ណោះ។ អ្នកអាចមើលកំណត់នូវមុខងារជាច្រើននៅលើកម្មវិធី “Leica Style” និង  “Leica Tone” ។

អេក្រង់របស់ស្មាតហ្វូននេះ គឺមានកម្រិតភាពច្បាស់ 6.6 អ៊ីង ទំហំ 2730x1260 resolution OLED ទ្រទ្រង់នូវ refresh rate 240Hz និងពន្លឺអេក្រង់កម្រិត 2000nits។ បើមើលទៅលើកម្លាំងម៉ាស៊ីនវិញនោះ នៅលើស្មាតហ្វូន Leitz Phone 3 ថ្មីនេះ គឺមានបន្ទះឈីប Snapdragon 8 Gen 2 ហើយក៏មានម៉េមូរីទំហំ 512GB និងទ្រទ្រង់ជាមួយមេម៉ូរីក្រៅបានដល់ទៅ 1TB UHS-1។ ស្មាតហ្វូននេះ ក៏មានមានរន្ធដោតកាសស្តាប់ 3.5mm headphone jack ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន