no-alternative title

គម្រោងនៃការផលិតស្មាតហ្វូនបត់បាន Galaxy Z Flip 6 បាននឹងកំពុងតែមានការបង្កើនល្បឿនហើយ!

ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺបានត្រៀមខ្លួនក្នុងការប្រកាសចេញជាផ្លូវការនៅក្នុងពេលប៉ុន្មានខែខាងមុខនេះហើយ។ បើតាមសេចក្តីរាយការណ៌កន្លងមកបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែកក្កដាខាងមុខនេះ។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមាន 2 ម៉ូដែល រួមមានដូចជា Galaxy Z Flip 6 និង Galaxy Z Fold 6។ គិតចាប់តាំងពីការចេញព័ត៌មានថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការផលិតទៅលើស្មាតហ្វូន Galaxy Z Flip 6 នេះមក មានរបាយការណ៌ថ្មីមួយបានបញ្ជាក់ថា ការរៀបចំផលិតទៅលើស្មាតហ្វូននេះ គឺស្ថិតនៅក្នុងការបង្កើនល្បឿនហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែជ្រើសរើសយកក្រុមហ៊ុន Econy ដែលជាអ្នកផ្គត់ផ្គង់ទៅលើកញ្ចក់ប្រភេទ ultra-thin glass ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនបត់បាន Galaxy Z Flip 6 របស់ខ្លួន ដោយសារតែសមាសភាគនេះ គឺជាតម្រូវការមុននឹងចាប់ផ្តើមដំណើរការនៃការផលិតទៅលើស្មាតហ្វូននេះ។ សម្រាប់កញ្ចក់ ultra-thin glass របស់ស្មាតហ្វូនបត់បាន Galaxy Z Fold 6 នេះដែរ ក្រុមហ៊ុន Samsung ក៏នូវតែបន្តការធ្វើការជាមួយនឹងក្រុមហ៊ុនកុងត្រា Dowoo Insys សម្រាប់ដំណើរការ back-end processing ដដែលផងដែរ។

 

សម្រាប់ដំណើរការ Back-end processing ទៅលើកញ្ចក់ ultra-thin glass នេះ គឺដើម្បីធ្វើអោយការផលិតកាន់តែមានភាពងាយស្រួល។ ក្រុមហ៊ុនផ្តល់សេវាកម្មទាំងនេះ ទទួលបាននូវកុងត្រានៃការផលិត ultra-thin glass ហើយក្រុមហ៊ុននេះ ត្រូវធ្វើយ៉ាងណាកាត់អេក្រង់នេះ អោយត្រូវសក្តិសមទៅនឹងអេក្រង់របស់ស្មាតហ្វូន។ ក្រុមហ៊ុន Samsung នៅមិនទាន់ធ្វើការផ្លាស់ប្តូរទៅលើផ្នែកនេះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់នោះទេ។ 

ទាំងក្រុមហ៊ុន Econy និង Dowoo Insys គឹមានកុងត្រារបស់ខ្លួនក្នុងការផលិតនេះចាប់តាំងពីឆ្នាំ 2021 ដែលក្រុមហ៊ុនទាំងនេះធ្វើការផលិតទៅលើស្មាតហ្វូន Galaxy Z Flip និង Galaxy Z Fold។ សម្រាប់ស្មាតហ្វូន Galaxy Z Flip ក៏មានការផលិតស្រទាប់អេក្រង់ចេញពីក្រុមហ៊ុន Corning ហើយស្មាតហ្វូន Galaxy Z Fold គឺមានការផលិតចេញពីក្រុមហ៊ុន Schott។ យ៉ាងណាមិញ នៅមិនទាន់មានការប្រកាសជាផ្លូវការនោះទេអំពីស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung នេះ ប៉ុន្តែការប្រកាសជាផ្លូវការអាចនឹងចាប់ផ្តើមនៅក្នុងខែកក្កដាឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

ដោយ ប៉េងលីន