no-alternative title

iPad Air 12.9-អ៊ីង ដែលនឹងបង្ហាញវត្តមាននៅពេលឆាប់ខាងមុខនេះ នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ mini-LED Display

ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញ iPad Air ដែលមានអេក្រង់ទំហំ 12.9-អ៊ីង ដំបូងក្នុងពេលឆាប់ខាងមុខនេះ ជាមួយគ្នានេះបើតាមអ្នកជំនាញផ្នែកអេក្រង់មកពីស្ថាប័ន DSCC លោក Ross Young បាននិយាយថា Apple នឹងធ្វើការបង្កើនសមត្ថភាពបច្ចេកវិទ្យាអេក្រង់របស់ iPad Air ជំនាន់ថ្មីនេះ។ ដែលនេះនឹងធ្វើឲ្យ iPad Air មានសមត្ថភាពកាន់តែជិតជាមួយ iPad Pro 12.9-អ៊ីង លើផ្នែកបច្ចេកវិទ្យាអេក្រង់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ iPad Air 10.9-inch បច្ចុប្បន្ន គឺប្រើបច្ចេកវិទ្យាអេក្រង់ LCD Panel។ ហើយចំពោះ iPad Air ជំនាន់ថ្មីនឹងប្តូរទៅប្រើបច្ចេកវិទ្យាអេក្រង់ mini-LED Display ដើម្បីជួយបង្កើននូវគុណភាពពន្លឺកាន់តែខ្ពស់សម្រាប់មាតិកាកម្សាន្តកម្រិត HDR។ បន្ថែមពីនេះវា ក៏នឹងជួយបង្កើនកម្រិតពណ៌ខ្មៅកាន់តែដិតខ្លាំង និងប្រើថាមពលថ្មតិចជាងមុនដើម្បីរក្សាថាមពលថ្មប្រើបានយូរ។ បច្ចុប្បន្នបច្ចេកវិទ្យាអេក្រង់ mini-LED Display នេះ គឺមានប្រើនៅលើ iPad Pro 12.9-អ៊ីង និង MacBook Pro ប៉ុណ្ណោះ។ គុណសម្បត្តិនៃបច្ចេកវិទ្យាអេក្រង់ទំហំ 12.9-អ៊ីង Mini-LED Display ដែលនឹងត្រូវប្រើនៅលើ iPad Air ជំនាន់ថ្មី ត្រូវបានគេដឹងថា គឺដូចគ្នានឹងបច្ចេកវិទ្យាអេក្រង់ដែលប្រើនៅលើ iPad Pro 12.9-អ៊ីង បច្ចុប្បន្ន។

 

ដោយក្នុងនោះមានដូចជាប្រព័ន្ធ 2D backlight system with full-array local dimming zones, គាំទ្រកម្រិតបង្ហាញ 2732 x 2048px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 264ppi គាំទ្រមុខងារ ProMotion adaptive refresh rate technology ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,600nits សម្រាប់មាតិកាកម្សាន្តកម្រិត HDR ជាដើម។ នៅខណៈពេលដែលមានព័ត៌មានទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាអេក្រង់ mini-LED Display នៅលើ iPad Air 12.9-អ៊ីង ក៏មានព័ត៌មានចចាមអារ៉ាមលើកឡើងថា Apple ក៏នឹងប្រើនូវបច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់ OLED Display ជំនូសឲ្យ Mini-LED Display សម្រាប់ iPad Pro Series ជំនាន់ថ្មីដែលបង្ហាញវត្តមានក្នុងឆ្នាំនេះផងដែរ។ 

បើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា iPad Pro Series ជំនាន់ថ្មីឆ្នាំ 2024 នឹងបំពាក់បន្ទះឈីបជំនាន់ថ្មី Silicon M3 និងប៊ិចជំនាន់ថ្មី Apple Pencil 3 រួមនឹងបច្ចេកវិទ្យាអេក្រង់ថ្មីដែលមានគែមកាន់តែតូចស្តើង ជាមួយកម្រាស់កាន់តែស្តើងជាងជំនាន់មុន។ ប្រភពក៏បានបញ្ជាក់ថា Apple នឹងធ្វើការប្រកាសចេញ iPad ជំនាន់ថ្មីរបស់ខ្លួននៅខែឧសភា ឆ្នាំនេះ អាចជានឹងក្នុងសប្តាហ៍ទីពីរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

ដោយ ប៉េងលីន