no-alternative title

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល A3 Pro នៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលនេះ ស្ថិតនៅក្នុងត្រកូលស្មាតហ្វូនដែលមានតម្លៃធូថ្លៃ ប៉ុន្តមានការប្រើប្រាស់នូវបច្ចេកវិទទ្យាការពារទឹក និងធូលីកម្រិត IP69, IP68 និង IP66។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន OPPO បានបញ្ជាក់ថា ស្មាតហ្វូន OPPO A3 Pro គឺនឹងមានសមត្ថភាពខ្ពស់ អាចទប់ទល់នឹងការធ្លាក់ចូលទឹក ជ្រាបទឹក ក៏ដូចជាទឹកក្តៅទៀតផង។ ផ្អែកតាមការចេញផ្សាយនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានការដាក់លក់ជាផ្លូវការនៅលើទីផ្សារស្មាតហ្វូនប្រទេសចិនហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការដាក់លក់ OPPO A3 Pro ថ្មីនេះ គឺមាន 3 ទំហំ ដែលមានដូចជា 8GB+128GB, 12GB+256GB, និង 12GB+512GB ហើយនិងមានតម្លៃចាប់ពី 1,999 យ៉ន់ ($275), 2,199 យ៉ន់ ($300) និង 2,499 យ៉ន់ (~$345) ព្រមទាំងមានជម្រើសពណ៌ Azure (ខ្នងកញ្ចក់), Mountain Blue (ខ្នងស្បែក) និង Yunjin Pink (ខ្នងស្បែក)។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ព័ត៌មានពីការដាក់លក់ស្មាតហ្វូននេះនៅលើទីផ្សារសកលនៅឡើយទេ។

 

សម្រាប់ភាពធន់របស់ស្មាតហ្វូននេះ បន្ថែមពីលើបច្ចេកវិទ្យាការពារទឹក និងធូលី IP69 rating ហើយនោះ នៅលើស្មាតហ្វូននេះ ក៏ជាស្មាតហ្វូនដំបូង ដែលទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ Swiss SGS Gold Label កម្រិត 5-star ទៅលើការទម្លាក់ផងដែរ។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានការធ្វើតេស្តដោយ national military standard impact resistance test នៅក្នុងប្រទេសចិនទៀតផង។

 

ស្មាតហ្វូនថ្មីនេះត្រូវបានក្រុមហ៊ុន OPPO បំពាក់នូវកញ្ចក់ការពារ OPPO Crystal Glass ទាំងមុខ ទាំងក្រោយ។ ស្មាតហ្វូន OPPO A3 Pro មានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display គាំទ្រជាមួយនិងល្បឿនរត់បានរលូនដល់ទៅ 120Hz refresh rate ហើយនិងដំណើរការជាមួយនិងស្បែកមុខកម្មវិធីជំនាន់ចុងក្រោយ Android 14 ផ្អែកលើ ColorOS 14 ព្រមទាំងបំពាក់ដោយបន្ទះឈីប Dimensity 7050 chip។ ស្មាតហ្វូននេះមានរ៉េម 8GB ឬ 12GB និងអង្គចងចាំទំហំ 256GB ឬ 512GB។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវបច្ចេកវិទ្យាបន្ថែមរ៉េម virtual RAM បានថែមទៀតផង។ ស្មាតហ្វូននេះមានថ្ម 5000mAh គាំទ្រនូវកម្លាំងសាក 67W fast charging។

ចំពោះការថតរូបវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយភ្លោះទំហំ 64MP និងមួយគ្រាប់ទៀតទំហំ 2MP depth sensor។ កាមេរ៉ានៅលើស្មាតហ្វូននេះអាចថតវីដេអូបានកម្រិត FHD@30fps on សម្រាប់កាមេរ៉ាមុខ និង 4K@30fps សម្រាប់កាមេរ៉ាក្រោយ។ នៅលើស្មាតហ្វូននេះគឺមានការទ្រទ្រង់បាននូវស៊ីម dual SIM, 5G connectivity, Wi-Fi 6, Bluetooth 5.3 និងរន្ធ USB-C port។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

ដោយ ប៉េងលីន