no-alternative title

Huawei បង្ហាញកុំព្យូទ័រថ្មី MateBook X Pro 2024 ទម្ងន់ 980g នឹងប្រើបន្ទះឈីប Intel Core Ultra 9

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវកុំព្យូទ័រជំនាន់ចុងក្រោយបំផុតរបស់ខ្លួនស្ថិតនៅត្រកូល MateBook X Pro នៅក្នុងព្រឹត្តិការណ៍“Hongmeng Eco Spring Communication Conference” ដែលធ្វើឡើងនៅក្នុងប្រទេសចិន។ កុំព្យូទ័រថ្មីនេះ គឺមានការផ្តោតទៅលើការឌីស្សាញរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់ សមត្ថភាពខ្លាំងក្លា និងមុខងារប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ កុំព្យូទ័រ MateBook X Pro នេះ មានការឌីស្សាញជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់ត្រឹមតែ 980g។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Huawei បានអោយដឹយថា កុំព្យូទ័រនេះ មានទម្ងន់ស្រាលជាងកុំព្យូទ័រ 13.6-អ៊ីង Apple MacBook Air ថែមទៀតផង។ កុំព្យូទ័រនេះ ប្រើប្រាស់នូវអាលុយមីញ៉ូមម៉ាញ៉េស្យូម ដែលធានាទៅលើភាពធន់ និងស្តើងក្នុងការប្រើប្រាស់ថែមទៀត។ ក្រុមហ៊ុន Huawei ក៏មានការបង្ហាញនូវស្ថាបត្យកម្ម “Cloud Falcon architecture” ជាមួយនឹង “diamond aluminum material” ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះដើម្បីរក្សានូវទម្ងន់ស្រាលរបស់ឡែបថប់នេះ។

 

កុំព្យូទ័រ MateBook X Pro នេះ ក៏មានសមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីប Core Ultra 9 ជាមួយនឹងបច្ចេកវិទ្យា 40W ថែមទៀតផង។ បើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Huawei នេះ កុំព្យូទ័រ Apple MacBook Pro 14 នេះ មានទម្ងន់ស្រាលក្នុងការប្រើប្រាស់។ កុំព្យូទ័រ Huawei MateBook X Pro នេះ មានទម្ងន់ស្រាលក្រោម 1-kg ជាមួយនឹងបន្ទះឈីប Core Ultra 9។ 

 

បើនិយាយអំពីការតភ្ជាប់វិញនោះ កុំព្យូទ័រ MateBook X Pro នេះ គឺមានការប្រើប្រាស់នូវ 3D three-dimensional metamaterial antenna ថែមទៀត។ បច្ចេកវិទ្យានេះ បង្កើនទៅលើល្បឿន network លឿនជាងមុនដល់ទៅ 40% ទៅ 50% បើធៀបជាមួយនឹង Apple MacBook Pro 14 ថែមទៀត។ បើនិយាយអំពីប្រព័ន្ធសំឡេងនោះ ក្រុមហ៊ុន Huawei ក៏ បង្ហាញនូវបច្ចេកវិទ្យា “smart sound screen technology” ដែលមានការពង្រឹងទៅលើគុណភាពសំឡេងបានយ៉ាងប្រសើរថែមទៀត។ កុំព្យូទ័រនេះក៏មាន 6-speaker sound system ផងដែរ៕

 

MateBook X Pro មានអេក្រង់ទំហំ 14.2-អ៊ីង ប្រភេទ touchscreen បង្ហាញចេញបានជាមួយនិងទំហំ 3120×2080 pixels  និងមានល្បឿន 120Hz refresh rate។ អេក្រង់នេះមានកម្រិត contrast ratio 1000,000:1 និងមានការការពារ screen reflection ដល់ទៅ 70% ហើយនិងមានទំហំ 93% ធៀបនឹងតួខ្លួន។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានការគាំទ្រដោយ Peak brightness កម្រិត 1000 nits។ មួយវិញទៀត MateBook X Pro គឺជាឡែបថប់ដំបូងបំផុតរបស់ Huawei ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Pangu ដែលនឹងអនុញាតអោយអ្នកប្រើប្រាស់អាចប្រើ AI-powered ទៅលើមុខងារ text summarization across various applications ថែមទៀតផង។

ក្រុមហ៊ុន Huawei ក៏បានចាប់ដៃជាមួយនិងក្រុមហ៊ុនបង្កើត AI platforms ជាច្រើន ដែលមានដូចជា  WPS AI, Wen Xinyiyan និង iFlytek Spark ដើម្បីនាំមកនូវបទពិសោធន៌ថ្មីរបស់ AI ជូនដល់អ្នកប្រើប្រាស់ថែមទៀតផង។ ឡែបថបនេះ មានការបំពាក់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 140W charging ដែលគាំទ្រដោត Huawei Turbo charging ទៀតផង។ Huawei MateBook X Pro មានតម្លៃចាប់ពី 11,199 យ៉ន់ ($1547) សម្រាប់ម៉ូដែល Core Ultra7, 16GB និង 1TB។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន