no-alternative title

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ថ្មីៗនេះ ក្រុមហ៊ុន Redmi ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Redmi Turbo 3 នៅលើទីផ្សារ ប្រទេសចិន ដែលស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3។ ផ្អែកតាមរបាតការណ៌ថ្មី នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុននេះ បាននឹងកំពុងតែធ្វើការលើស្មាតហ្វូនជំនាន់ថ្មី K70-Series ដែល គ្រោងនឹងមានការប្រកាសចេញត្រីមាសទីពីរខាងមុខនេះហើយ។ យោងតាមការទម្លាយពី Digital Chat Station ដែលបង្ហោះនៅលើ Weibo កាលពីម្សិលមិញនេះ បានបញ្ចេញនូវថាមពលថ្មធំ និងមានបច្ចេកវិទ្យាសាកលឿនទៀត ផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សារដែលបង្ហោះនៅលើបណ្តាញ Weibo បានបង្ហាញថា មានស្មាតហ្វូនមួយដែលមានលេខកូដ “N12” ដោយ ម៉ូដែលនេះ គឺមានការបញ្ជាក់ថា គឺស្មាតហ្វូន Redmi K70 Ultra។ អ្នកទម្លាយរូបនេះ គឺបានបន្តថា ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវបន្ទះឈីបដែលមានលេខកូដ MT6989 ដែលគេជឿជាក់ថា គឺជាបន្ទះឈីប Dimensity 9300 SoC។ លោកបានបន្តថា Redmi K70 Ultra មានថាមពលថ្មទំហំ 5,500mAh នឹងមានការគាំទ្រដោយ កម្លាំងសាក 120W fast charging។ 

អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនថ្មីនេះ នឹងមានរ៉េមទំហំ 24GB LPDDR5T និងមានអង្គចងចាំទំហំ 1TB UFS 4.0 storage។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន K70 Ultra នឹងក្លាយជាម៉ូដែលមួយ ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគេនៅក្នុងចំណោម K70 series ថែមទៀតផង។ K70 Ultra ត្រូវគេបញ្ជាក់ថា នឹងមានអេក្រង់ 8T OLED បង្ហាញចេញបាន 1.5K។ អេក្រង់់នេះ អាចនឹងមានពន្លឺ peak brightness 5,000 nits។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងដំណើរការនៅលើ Android 14 និង HyperOS។

សូមជំរាបថា មកដល់ពេលនេះ គឺនៅមិនទាន់មានការទម្លាយនចេញនូវកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Redmi K70 Ultra នៅឡើយទេ។ ប៉ុន្តែមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68-rated ការពារការជ្រាបទឹក និងធូលី។ ជាមួយគ្នានេះ ក៏មានការរំពឹងថា ស្មាតហ្វូននេះ នឹងមានការបំពាក់ស៊ុម អាលុយមីនីញ៉ូមផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន