no-alternative title

Huawei Pura 70 Series ទំនងជាងនឹងបង្ហាញវត្តមាននៅលើទីផ្សារនៅថ្ងៃទី 18 ខែមេសា

កាលពីប៉ុន្មានសប្តាហ៌មុននេះ ក្រុមហ៊ុន Huawei បានប្រកាសពន្យានូវការង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei P70 Series បន្ទាប់ពីការជូនដំណឹងថា ស្មាតហ្វូននេះ នឹងសម្ពោធជាផ្លូវការកាលពីខែមីនា។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានចេញមកបញ្ជាក់សារជាថ្មីហើយថា ស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល P-Series នេះ នឹងមានការផ្លាស់ប្តូរឈ្មោះទៅជា “Pura” វិញម្តងហើយ។ ដូច្នេះ សម្រាប់ការបង្ហាញវត្តមានស្មាតហ្វូននេះ នឹងមានឈ្មោះថា Huawei Pura 70 series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយកាណ៌ដែលបញ្ជាក់ចេញពីហាងផ្លូវការរបស់ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានបញ្ជាក់ថា ស្មាតហ្វូន Pura 70 series នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែមេសានេះហើយ។ បើតាមការសាកសួរទៅកាន់បុគ្គលិកនៅក្នុងហាងលក់ស្មាតហ្វូន Huawei-authorized experience store នៅប៉េកាំងនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 series អាចនឹងមានប្រកាសចេញជាផ្លូវការនៅថ្ងៃទី 18 ខែមេសាខាងមុខនេះហើយ។

.

របាយការណ៌ខាងលើនេះបន្តថា ស្មាតហ្វូននេះ គឺមានការដាក់អោយបញ្ជាទិញ Blind ordering events ហើយនៅលើទីផ្សារប្រទេសចិន ដោយនៅក្នុងនោះ អ្នកដែលចង់បានស្មាតហ្វូននេះ គ្រាន់តែធ្វើការចុះឈ្មោះ និងលេខទូរស័ព្ទទៅកាន់ហាងតែប៉ុណ្ណោះ។ នៅពេលដែលស្មាតហ្វូននេះ បង្ហាញវត្តមាននោះ ក្រុមការងាររបស់ក្រុមហ៊ុននឹងខលជូនដំណឹងភ្លាម ប៉ុន្តែមិនមានការបញ្ជាក់ថា ទទួលបានទាំងអស់គ្នានោះទេ។ 

គួរបញ្ជាក់ថា កាលពីពេលមុននេះ មានការពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei P-Series នេះ នឹងមានចំនួន 4 ម៉ូដែល រួមមានដូចជា Pura 70, Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra។ កន្លងមកអ្នកទម្លាយ Digital Chat Station ក៏ធ្លាប់បានចែកចាយនូវព័ត៌មាន ពណ៌ រ៉េម និងអង្គចងចាំរបស់ស្មាតហ្វូណ Pura 70 series រួចហើយផងដែរ។ ជាមួយគ្នានេះ ក៏មានការទម្លាយនូវវីដេអូខ្លី ដែលបង្ហាញពីម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះទៀតផង។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន