no-alternative title

បែកធ្លាយរូបភាពស្មាតហ្វូនស៊េរីថ្មី vivo X100s នៅមុនការសម្ពោធជាផ្លូវការនៅខែឧសភា

នៅថ្ងៃនេះ មានការទម្លាយចេញនូវបែកធ្លាយរូបភាពស៊េរីថ្មី vivo X100s ហើយ។ យោងតាមការទម្លាយកាលពីពេលមុននេះ បានអោយដឹងថា ក្រុមហ៊ុន vivo នឹងធ្វើការផ្លាស់ប្តូរគែមជុំវិញមកកាន់ទម្រង់រាបស្មើរវិញ ខណៈដែលស្មាតហ្វូនជំនាន់មុននេះម៉ូដែល X100 គឺមានមានការប្រើប្រាស់គែមជុំវិញកោង។ ប្រភពដដែលនេះបន្តថា ស្មាតហ្វូននេះ នឹងមានការសម្ពោធជាផ្លូវការនៅខែឧសភាខាងមុខនេះហើយ ដែលមានដូចជា X100s, X100s Pro និង X100s Ultra។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកមកមើលរូបភាពរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X100s នេះ គឺមានការឌីស្សាញគែមជុំវិញមានសភាពរាបស្មើរ និងមានខ្នងក្រោយមានការឌីស្សាញទម្រង់កោងកម្រិត 2.5D ដែលមានការផលិតចេញពីកញ្ចក់។ នៅលើស្មាតហ្វូននេះមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូល និងមានការបំពាក់នូវសិនស័រកាមេរ៉ាចំនួន 4 គ្រាប់។ ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដូចគ្នាជាមួយនិងម៉ូដែល X100 អញ្ចឹងដែរ គឺមានការប្រើប្រាស់នូវឡែន 15mm-70mm និងពីរគ្រាប់ទៀតប្រើឡែន 15mm ultrawide, 70mm periscope ខណៈដែលកាមេរ៉ាគោលមានទំហំ 50MP f/1.6។

សម្រាប់ការឌីស្សាញរូបរាងរបស់ vivo X100s នេះត្រូវបានគេនិយាយថា ក្រុមហ៊ុន Vivo បានយកលំនាំតាម iPhone 15 Pro ។ ស្មាតហ្វូននេះ មានកម្រ៉ាស់ 7.89mm។ សម្រាប់ពណ៌នៅលើស្មាតហ្វូនថ្មីនេះ គឺត្រូវបានគេព្យាករណ៌ថា នឹងមានជម្រើសពណ៌ white, black, cyan និង titanium។ vivo X100s នឹងដំណើរការនូវបន្ទះឈីប Dimensity 9300+ រត់បានល្បឿន Cortex-X4 (3.4GHz)។ ស្មាតហ្វូន vivo X100 មានតម្លៃ CNY 3,999។ ដូច្នេះ X100s ត្រូវបានគេរំពឹងថា មានតម្លៃដូចគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន