no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Nubia Z60S Pro ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន ZTE ដែលមានឈ្មោះហៅថា “Nubia Z60S Pro” ត្រូវបានគេប្រទះឃើញនៅក្នុងប្រព័ន្ធ Database មួយ។ គូរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន ZTE ទើបតែបញ្ចេញនូវស្មាតហ្វូន Nubia Z60 Ultra ដែលមានលក្ខណៈសម្បត្តិគួរអោយចាប់អារម្មណ៍ជាច្រើន។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 8 Gen 3 និងថាមពលថ្មទំហំ  6000mAh។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន Nubia Z60S Pro នេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន ZTE ត្រូវបានគេមើលឃើញថា ធ្លាប់បានប្រកាសចេញនូវស្មាតហ្វូន Nubia Z50S Pro កាលពីខែកក្កដាឆ្នាំ 2023 កន្លងទៅ។ ដូចនេះ យើងអាចនឹងរំពឹងថា វត្តមានរបស់ស្មាតហ្វូន Z60S Pro គឺនៅក្នុងខែកក្កដាឆ្នាំ 2024 នេះ។ ស្មាតហ្វូន Z50S Pro គឺជាម៉ូដែលប្រណិតមួយ ដែលមានបន្ទះឈីប Snapdragon 8 Gen 2។ ដូច្នេះយើងអាចរំពឹងថា ស្មាតហ្វូន Z60S Pro នឹងមានបន្ទះឈីប Snapdragon 8 Gen 3។ 

មានការព្យាករណ៌ថា លក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Nubia Z60S Pro នឹងមានភាពប្រសើរជាងស្មាតហ្វូន Z50S Pro ប៉ុន្តែមិនទាន់ល្អខ្លាំងក្លាដូចទៅនឹងស្មាតហ្វូន Z60 Ultra នោះទេ។ ក្រុមហ៊ុន ZTE តែងតែបំពាក់នូវកាមេរ៉ាកម្រិតខ្ពស់ទៅលើស្មាតហ្វូនម៉ូដែល Ultra ហើយស្មាតហ្វូន Z50 Ultra គឺមាន 1/2.0 អ៊ីង Telephoto ខណៈពេលដែលទំហំ Telephoto Sensor នៅលើស្មាតហ្វូន Nubia Z50S Pro នេះ គឺមានកម្រិតតែ 1/4.4 អ៊ីង″ ប៉ុណ្ណោះ។

យើងបានឃើញស្មាតហ្វូនថ្មីមួយឈ្មោះថា Nubia Z60S Pro នៅក្នុងប្រព័ន្ធ Database ។ ខណៈពេលដែលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនោះទេ យើងអាចរំពឹងថា ស្មាតហ្វូន Z60S Pro នៅមិនទាន់ខ្លាំងក្លាដូចទៅនឹងស្មាតហ្វូន Z60 Ultra នោះទេ។ ស្មាតហ្វូនម៉ូដែលនេះ នឹងមានលេខកូដ “NX725J”។ 

ស្មាតហ្វូន Nubia Z60 Ultra នេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 និងថាមពលថ្មទំហំ  6000mAh ហើយវាមានកាមេរ៉ាគោលជាមួយនឹងកម្រិត 35mm focal length ថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន ZTE ក៏អាចនឹងបង្ហាញនូវស្មាតហ្វូនម៉ូដែលមួយទៀតហៅថា “Z60 Ultra Photographer Edition” ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន