no-alternative title

ស្មាតហ្វូនថ្នាក់ប្រណិតជាច្រើន ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4

Snapdragon 8 Gen 4 នឹងក្លាយជាបន្ទះឈីបដ៏ខ្លាំងក្លា និងឆ្លាតវៃបំផុតរបស់ក្រុមហ៊ុន Qualcomm សម្រាប់ស្មាតហ្វូននាពេលខាងមុខនេះ។ បន្ទះឈីបនេះ នឹងមានសមត្ថភាពកាន់តែខ្លាំងក្លា បើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុន Snapdragon 8 Gen 3 ទាក់ទងទៅលើកម្លាំងម៉ាស៊ីន និងមុខងារ AI។ ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកនេះ ក៏បានបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Gen 4 របស់ខ្លួន នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះនៅក្នុងព្រឹត្តិការណ៍ Snapdragon Summit ។ យ៉ាងណាមិញ យើងបានដឹងនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលព័ត៌មានជាច្រើននៃបន្ទះឈីប Snapdragon 8 Gen 4 ស្ថិតនៅក្នុងអាថ៌កំបាំងនោះ ការបែកធ្លាយជាច្រើនថ្មីៗនេះ នៅលើ X ក៏មានការបង្ហាញនូវព័ត៌មានរបស់បន្ទះឈីបថ្មីនេះផងដែរ។ ការទម្លាយខាងលើនេះ គឺចេញពី Don McGuire ដែលជា CMO របស់ក្រុមហ៊ុន Qualcomm ដោយបាននិយាយថា បន្ទះឈីបថ្មីនេះ នឹងមានបំពាក់នូវ Oryon CPU Cores។ សម្រាប់ CPU cores នេះ គឺប្រើប្រាស់នៅលើបន្ទះឈីប Snapdragon X Elite សម្រាប់កុំព្យូទ័រ។ នេះគឺជាបន្ទះឈីបដ៏ខ្លាំងក្លាសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ ហើយវវាក៏មានការបង្កើនទៅលើសមត្ថភាព មុខងារ AI និងប្រសិទ្ធិភាពនៃថាមពលកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះមានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា បន្ទះឈីប  Snapdragon 8 Gen 4 នេះ នឹងមានអង្គគណនា 6 Oryon Cores។ សម្រាប់ Prime Cores របស់វា គឺមានល្បឿន 4GHz (vs 3.30 GHz )។ បន្ទះឈីបថ្មី Snapdragon ថ្មីនេះអាចនឹងប្រើប្រាស់នូវដំណើរការ 3nm របស់ក្រុមហ៊ុន TSMC។ ស្មាតហ្វូនដែលអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ថ្មីនេះ អាចនឹងមានដូចជា Xiaomi 15 & 15 Pro, OnePlus 13, iQOO 13 & 13 Pro, Galaxy S25 Pro & S25 Ultra និង Redmi K80 Pro ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន