no-alternative title

Huawei ឡើងឈរនៅលើចំណាត់ថ្នាក់កំពូលនៅលើប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2024

នៅថ្ងៃនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corporation (IDC) បានទម្លាយនូវព័ត៌មានថ្មីស្តីពីចំណែកទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2024 នេះ។ យិោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ ក្រុមហ៊ុន Honor និង Huawei បានកាន់កាប់ទៅលើតំណែងកំពូលនៅលើទីផ្សារនៅក្នុងប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៌ខាងលើនេះបញ្ជាក់ថា ការលក់ស្មាតហ្វូននៅលើទីផ្សារក្នុងប្រទេសចិន គឺទទួលបានចំនួន 69.26 លានគ្រឿង នៅក្នុងត្រីមាសទី 1 ឆ្នាំនេះ ដែលមានកំនើនចំនួន 6.5% បើធៀបទៅនឹងឆ្នាំមុននេះ នៅក្នុងការលក់ស្មាតហ្វូនរយៈពេលដូចគ្នានេះ។ ក្រុមហ៊ុន Honor គឹមានចំនែកទីផ្សារចំនួន 17.1% ដែលមានការកើនឡើងចំនួន 13.2% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុននេះ មានស្មាតហ្វូនអេក្រង់បត់បានជាច្រើន រួមជាមួយនិងស្មាតហ្វូន Honor Magic 6 ដែលជាម៉ូដែលថ្មីមួយ ដែលអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗបាននៅលើទីផ្សារនេះបានផង។

អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុន Huawei បានដណ្តើមនូវទីផ្សាររបស់ខ្លួន បានលឿនលឿនបន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Mate 60 series កាលពីខែសីហាឆ្នាំមុននេះ។ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ ក្រុមហ៊ុន Huawei គឺស្ទើរតែមានការប្រកួតជាមួយនឹងក្រុមហ៊ុន Honor ដែលមានចំនែកទីផ្សារចំនួន 17% ដែលកៀកទៅនឹងចំនែកទីផ្សារចំនួន 17.1% របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុននេះ មានកំនើនទីផ្សារចំនួន 110% បើធៀបទៅនឹងឆ្នាំមុននេះ។ ស្មាតហ្វូន  Nova 12 series នេះ គឺមានការនាំចេញដល់ទៅ 1 ភាគ 3 នៃត្រីមាសនេះ។

ប្រភពខាងលើនេះបន្តថា ពេលនេះ បញ្ហានៃខ្សែសង្វាក់ផ្គត់ផ្គង់នៅតែកើតមាន ហើយក៏មានការកំណត់ទៅលើទំហំនៃសមត្ថភាពរបស់ក្រុមហ៊ុន Huawei នៅក្នុងការបំពេញនូវតម្រូវការទៅលើទីផ្សារផង។ ថ្មីៗនេះ យើងបានឃើញនូវវត្តមានរបស់ស្មាតហ្វូន  Pura 70 Series ដែលទើបតែ បង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូន Series នេះ អាចនឹងផ្តល់នូវតួរលេខដ៏ខ្លាំងក្លាដល់ចុងត្រីមាសទី 2 ឆ្នាំ 2024 នេះផងដែរ។ សម្រាប់ក្រុមហ៊ុនចំណាត់ថ្នាក់ទី 3 គឺ OPPO និង Apple ដែលមានចំណែកទីផ្សារចំនួន 15.7% និង 15.6% នៅក្នុងត្រីមាសទី 1 នេះ។ ក្រុមហ៊ុន vivo ជាប់ចំណាត់ថ្នាក់លេខរៀងទី 5 ជាមួយនឹងចំណែកទីផ្សារចំនួន 14.6% ដែលមានកំណើន 4.8% ធៀបទៅនឹងឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន